ឡានឡើងទួលមិនរួច ថយក្រោយបណ្ដាល អោយកិនមនុស្សស្លាប់នៅនឹងកន្លែង
ខេត្តប៉ៃលិន៖ នៅថ្ងៃអាទិត្យទី០២ ខែសីហា ឆ្នាំ ២០២០ វេលាម៉ោង ១០និង១០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ ១លើកដោយរថយន្តបុកជាមួយម៉ូតូនៅត្រង់ចំណុចភូមិដីក្រហម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដែលបណ្តាលអោយមានមនុស្ស (ស្លាប់០១នាក់)ខូចខាតរថយន្ត០២គ្រឿង ។
អ្នកបើកបររថយន្តឈ្មោះ អុល អុី ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិត្រពាំងកកោះ សង្កាត់ដូនយ៉យ ក្រុងឈួក ខេត្តកំពត (រត់គេចខ្លួន)រថយន្តម៉ាកHyundai ពណ៌ស ផលិតឆ្នាំ1995 ពាក់ផ្លាកលេខ 3A-1506 កំពង់ចាម (ខូចខាតធ្ងន់) ។
អ្នកបើកបរម៉ូតូឈ្មោះឃុន លីន ភេទស្រី អាយុ ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់បន្លែ រស់នៅភូមិក្រចាប់ក្រោមសង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន(ស្លាប់នៅនឹងកន្លែង)។ បើកបរម៉ូតូម៉ាក Honda dream ពណ៌ខ្មៅពាក់ផ្លាកលេខ 1AD-0189 បាត់ដំបង (ខូចខាត់ធ្ងន់) ពាក់មួកសុវត្ថិភាព ។
មូលហេតុ៖ឡានឡើងទួលមិនរួចថយក្រោយបណ្ដាលអោយកិនមនុស្សស្លាប់នៅនឹងកន្លែង។