ប្រធានាធិបតីលីបង់ កំពុងអំពាវនាវឱ្យមាន ការដាក់រដ្ឋក្នុងគ្រាអាសន្ន បន្ទាប់ពីការផ្ទុះដ៏ធំមួយ សម្លាប់មនុស្សជិត៨០នាក់
ប្រធានាធិបតីលីបង់កំពុងអំពាវនាវឱ្យមានការ ដាក់រដ្ឋក្នុងគ្រាអាសន្នរយៈពេលពីរសប្តាហ៍ បន្ទាប់ពីការផ្ទុះដ៏ធំមួយនៅក្នុងរដ្ឋធានីកាលពីថ្ងៃអង្គារ។
មនុស្សយ៉ាងហោចណាស់ចំនួន ៧៨ នាក់បានស្លាប់ និងជិត ៤.០០០ នាក់រងរបួស។
ប្រទេសលីបង់កំពុងធ្វើការកាន់ទុក្ខ បន្ទាប់ពីមានការផ្ទុះដ៏កក្រើកមួយកាលពីថ្ងៃអង្គារ នៅក្នុងរដ្ឋធានី Beirut បណ្តាលឲ្យមនុស្សយ៉ាងតិច ៧៨នាក់ស្លាប់ និងច្រើនជាង ៤.០០០នាក់រងរបួសនៅថ្ងៃអង្គារនេះ។
ទីក្រុងទាំងមូលត្រូវញ័ររញ្ជួយដោយសារតែការផ្ទុះនោះ ដែលចាប់ផ្តើមដោយភ្លើងនៅកំពង់ផែ។
ប្រធានាធិបតីលីបង់ Michel Aoun បាននិយាយថា សារធាតអាម៉ូញ៉ូមនីត្រាត (ammonium nitrate) ត្រូវបានគេរក្សាទុកដោយគ្មានសុវត្ថិភាពនៅក្នុងឃ្លាំងមួយអស់រយៈពេល ៦ឆ្នាំ។
លោកបានប្រកាសដាក់ប្រទេសក្នុងគ្រោះអាសន្នរយៈ ២សប្តាហ៍ និងកំណត់ពេលប្រជុំគណៈរដ្ឋមន្ត្រីនៅថ្ងៃពុធនេះ។
លីបង់នឹងធ្វើការកាន់ទុក្ខរយៈពេល ៣ថ្ងៃចាប់ពីថ្ងៃពុធនេះទៅ។
លោកប្រធានាធិបតីក៏បានប្រកាសថា រដ្ឋាភិបាលនឹងបញ្ចេញថវិការសង្គ្រោះបន្ទាន់ចំនួន ៦៦លានដុល្លា។
ចំនួនអ្នកស្លាប់ត្រូវគេរំពឹងថានឹងកើនឡើងច្រើន ខណៈដែលក្រុមរុករកកំពុងបន្តស្វែងរកនៅក្រោមគំនរបាក់បែក។
មន្ត្រីលីបង់និយាយថា ការស៊ើបអង្កេតកំពុងតែធ្វើឡើងដើម្បីស្វែងរកមូលហេតុពិតដែលបណ្តាលឲ្យមានការផ្ទុះ។ ក្រុមប្រឹក្សាការពារជាតិជាន់ខ្ពស់របស់លីបង់ និយាយថាអ្នកដែលប្រព្រឹត្តិនឹងរងការកាត់ទោសធ្ងន់បំផុត។
ការផ្ទុះកើតឡើង ចំពេលដែលប្រទេសលីបង់កំពុងមានវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ ដោយសារតែការរាតត្បាតរបស់វីរុសកូរ៉ូណា៕