៨ប្រភេទកីឡាដែលកម្ពុជាសង្ឃឹមថា នឹងដណ្ដើមបានមេដាយពី ការប្រកួតស៊ីហ្គេមលើកទី៣១
ភ្នំពេញ៖អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជានិងជាអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣១នៅកម្ពុជា( Camsoc)លោកវ៉ាត់
ចំរើនមានប្រសាសន៍ថាការប្រកួតកីឡាស៊ីហ្គេមលើកទី៣១នៅឆ្នាំ២០២១ដែលវៀតណាមធ្វើជាម្ចាស់ផ្ទះនោះកម្ពុជាសង្ឃឹមលើ៨ប្រភេទកីឡាដែលមានសមត្ថភាពដណ្ដើមបានមេដាយ។
មាន ៨ប្រភេទកីឡា ដែលមានសក្តានុពល ក្នុងការឈានទៅដណ្តើមមេដាយ ដែលមានដូចជាតេក្វាន់ដូ, ប៉េតង់, គុនខ្មែរ, វាយកូនបាល់, ប្រដាល់សកល, វ៉ូវីណាម, សីដក់ និងចំ
បាប់។ទោះបីជាយ៉ាងណាក៏លោកវ៉ាត់ចំរើននៅមានជំនឿចិត្តលើប្រភាទកីឡាផ្សេងៗទៀតដែលកំពុងតែមានការរីកចម្រើនដែរនោះ ។
លោកវ៉ាត់ ចំរើន បន្តថា «ដំបូងយើងត្រូវដឹងពីកាលបរិច្ឆេទគឺថ្ងៃទី ២១ វិច្ឆិកា ឆ្នាំ២០២១ ជាពិធីបើកផ្លូវការប្រកួត ស៊ីហ្គេម លើកទី៣១ ចំពោះថ្ងៃបិទគឺ នៅថ្ងៃទី ២ខែ ធ្នូ ឆ្នាំ២០២១។ ថ្ងៃទី២ ធ្នូ នេះ កម្ពុជានឹងទទួលទង់សម្រាប់ធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។
ការប្រកួតនេះនឹងធ្វើនៅទីក្រុងហាណូយ និងខេត្តមួយចំនួនទៀត នៅជុំវិញទីក្រុងនេះ ដែលម្ចាស់ផ្ទះវៀតណាម បានរៀបចំ ៣៦ប្រភេទកីឡា ៤៥០វិញ្ញាសា ដាក់នូវបញ្ជីឈ្មោះដំបូង ដែលសម្រេចជាឯកតោភាគី និងបានដាក់មកក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ត្រួតពិនិត្យ។»
សម្រាប់ស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាមនេះអត្តពលិកមិនមែនស្នាក់នៅ
ភូមិកីឡានោះទេតែស្នាក់នៅតាមសណ្ឋាគារនានា។លោកបន្ដថាថ្ងៃទី២១ ខែវិច្ឆិកា ២០២០ ប្រទេសដែលជាសមាចិកនឹងបានទទួលសៀវភៅបច្ចេកទេស( Technical Handbook,) ថ្ងៃទី២១ ខែកុម្ភៈ ២០២១ប្រទេសដែលត្រូវចូលរួមត្រូវបង្ហាញពីចំនួនពិតប្រាកដនៃអ្នកចូលរួមលុះថ្ងៃទី, ថ្ងៃទី២១ខែមិថុនាឆ្នាំ២០២១ចាប់ផ្តើមការចុះបញ្ជីអត្តសញ្ញាណនិងផ្តល់ប័ណ្ណសម្គាល់ខ្លួនជាផ្លូវការ ហើយត្រូវជ្រើសរើសកីឡាករឲ្យហើយអស់ និងបញ្ចូលឈ្មោះក្នុងប្រព័ន្ធ ហើយថ្ងៃទី២១ ខែតុលា ២០២១ បិទការចុះឈ្មោះអនឡាញ មុនការប្រកួត ១ខែ។
លោកអគ្គលេខាធិការបានស្នើឲ្យសហព័ន្ធគិតបញ្ហាសំខាន់ជាងគេគឺកីឡាករកីឡាការិនី ក្រៅប្រទេសសហព័ន្ធកីឡាជាតិនីមួយត្រូវផ្តល់ព័ត៌មានដ៏មានសារៈសំខាន់នេះជូនដល់ពួកគេ៕