ចាប់ជនល្មើសម្នាក់ ករណីអំពេីលួច ម៉ូតូ
ខេត្តតាកែវ ៖ ថ្ងៃពុធ ០១រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែសីហា ឆ្នាំ ២០២០ វេលាម៉ោង ១២.៤០នាទី មានករណីអំពេីលួច (ម៉ូតូ) កេីតឡេីងនៅភូមិតាខុន ឃុំព្រៃល្វា ស្រុកព្រៃកប្បាស ខេត្តតាកែវ បង្កឡើងដោយជនសង្ស័យចំនួន២នាក់ ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាវ៉េវអាល់ហ្វា ពណ៍ស គ្មានផ្លាកលេខ បានធ្វេីសកម្មភាពលួចម៉ូតូមួយគ្រឿងម៉ាកហុងដា C១២៥ សេរីឆ្នាំ២០២០ ពាក់ផ្លាកលេខតាកែវ 1V-០៣៩៤ ជាកម្មសិទ្ធរបស់ជនរងគ្រោះឈ្មោះ ញ៉េប ស្រ៊ីម ភេទស្រី អាយុ ៤១ឆ្នាំ រស់នៅភូមិតាខុន ឃុំព្រៃល្វា ស្រុកព្រៃកប្បាស ខេត្តតាកែវ ខណៈពេលដែលជនរងគ្រោះជិះម៉ូតូមកទិញផ្លែក្រូច ទុកម៉ូតូលេីចិញ្ចេីមផ្លូវមិនបានដកកូនសោ ។ ក្រោយពីទទួលបានព័ត៌មានភ្លាមកម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស សហការជាមួយកម្លាំងរបស់អធិការដ្ឋាននគរបាលស្រុកអង្គរបូរី បាន
ស្រាវជ្រាវកំណត់មុខសញ្ញា និងចេញល្បាត ពួនស្ទាក់គ្រប់គោលដៅ រហូតបង្រ្កាបនិងឃាត់ខ្លួនជនសង្ស័យបាន០១នាក់មានឈ្មោះ ភួង ចំរេីន ភេទប្រុស អាយុ២៣ឆ្នាំរស់នៅភូមិព្រៃបាសឹង ឃុំបាស្រែ ស្រុកអង្គរបូរី ខេត្តតាកែវ ចំណែកបក្ខពួកម្នាក់ទៀត ឈ្មោះ សាង សៀវម៉េង ភេទប្រុស អាយុ២២ឆ្នាំរស់នៅភូមិព្រៃបាសឹង ឃុំបាស្រែ ស្រុកអង្គរបូរី ខេត្តតាកែវបានរត់គេចខ្លួន ព្រមទាំងដកហូតម៉ូតូទាំង០២គ្រឿង បាននៅចំណុចព្រែកលេខ២៣ ក្នុងឃុំបាស្រែ ស្រុកអង្គរបូរី។ បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងកម្លាំងជំនាញកំពុងធ្វើការសាកសួរនិងកសាងសំណុំរឿងទៅតាមនីតិវិធី និងបន្តស្វែងរកចាប់ខ្លួនបក្ខពួកកំពុងរត់គេចខ្លួនយកមកផ្តន្ទាទោសតាមច្បាប់។