ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន៣នាក់ និងអ្នកជំងឺម្នាក់ព្យាបាលជាសះស្បើយ

65

 

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៨ ខែសីហានេះ បានសេចក្ដីប្រកាសព័ត៌មាន ស្តីពីករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី០៣នាក់ និងករណីជាសះស្បើយអ្នកជំងឺកូវីដ១៩ ម្នាក់។

បើតាមសេចក្តីប្រកាសព័ត៌មាន បានបញ្ជាក់ថា អ្នកឆ្លងវីរុសកូវីដ-១៩ថ្មី គឺបុរសជនជាតិខ្មែរ ចំនួន០៣នាក់រួមមាន៖ អាយុ២៤ឆ្នាំ មានអាស័យដ្ឋាននៅភូមិកងមាស ឃុំអង្គរបាន ស្រុកកងមាស ខេត្តកំពង់ចាម, អាយុ២៦ឆ្នាំ មានអាស័យដ្ឋាននៅភូមិព្រែកក់ ឃុំឈូកសរ ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង និងអាយុ ២៧ឆ្នាំ មានអាស័យដ្ឋាននៅភូមិកាញចុង ឃុំក្រេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

អត្ថបទដែលជាប់ទាក់ទង