ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ដេចពិជ័យសេនា ទៀ បាញ់ ថា Logo និង Mascot ដែលជាមរតករបស់ស៊ីហ្គេមនេះ គឺជាកម្មសិទ្ធិបញ្ញារបស់ CAMSOC យកប្រើដោយគ្មាន

96

ភ្នំពេញ៖សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនា យករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ឆ្នាំ ២០ ២៣ ហៅកាត់CAMSOC បានថ្លែងថា «Logo និង Mascot ដែលជាមរតករបស់ស៊ីហ្គេមនេះ គឺជាកម្មសិទ្ធិបញ្ញារបស់ CAMSOC ដែលមិនអាចមានជនណា បុគ្គលណា ក្រុមណា ឬក្រុមហ៊ុនឯនជនណា យកប្រើដោយគ្មានការអនុញ្ញាតពី CAMSOC បានឡើយ ព្រោះ CAMS OC បានស្នើសុំក្រសួងពាណិជ្ជកម្មចុះបញ្ជីកម្មសិទ្ធិបញ្ញារួចហើយ»។
សម្ដេចពិជ័យសេនា មានប្រសាសន៍បែបនេះនៅក្នុងឱកាសអញ្ជើញចូលរួមជាអធិបតីក្នុងពិធីប្រកាសជាផ្លូវការជយលា ភីស្លាកសញ្ញា(Logo)និងរូបសត្វតំណាង(Mascot)សម្រាប់ប្រើផ្លូវការក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនិងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣និងពិធីរាប់ថយក្រោយ ១០០០ ថ្ងៃ ឆ្ពោះទៅស៊ីហ្គេមឆ្នាំ២០២៣ កាលពីល្ងាចថ្ងៃទី០៧ ខែសីហាឆ្នាំ២០២០នៅពហុកីឡដ្ឋានជាតិមរតកតេជោ។
សម្ដេចពិជ័យសេនា ទៀ បាញ់ បានចាត់ទុក Logo និង Mascot នេះ គឺជាទ្រព្យសម្បត្តិមរតកស៊ីហ្គេម ដែលមិនអនុ ញ្ញាតឲ្យបុគ្គលណាប្រើប្រាស់ដោយគ្មានការអនុញ្ញាតពីCAMSOCឡើយ។សម្ដេចប្រធានCAMSOCបានគូសបញ្ជាក់ថា”ដោយទទួលបានការឯកភាពពីរាជរដ្ឋាភិបាល CAMSOC បានធ្វើដំណើរយ៉ាងស្វាហាប់ និងសម្រេចបានសមិទ្ធផ លការងារធំៗជាច្រើន ជាក់ស្ដែងការជ្រើសរើសទ្រព្យសម្បត្តិមរតកស៊ីហ្គេម “SEA Games Property” គឺ Logo, Mascot និងបាវចនា ដើម្បីចាប់ផ្ដើមយុទ្ធនាការផ្សព្វផ្សាយស៊ីហ្គេម បង្កើនគុនតម្លៃស៊ីហ្គេម និងដាក់វត្ថុតំណាងទាំងបីនេះ ប្រើជាប្រយោជន៍នៃការធ្វើទីផ្សារកីឡា និងស្វែងរកការឧបត្ថម្ភគាំទ្រ ជួយដល់ដំណើរការស៊ីហ្គេមទាំងមូល”។
សម្ដេចពិជ័យសេនា បានសង្កត់ធ្ងន់ថា «Logo និង Mascot ដែលជាមរតករបស់ស៊ីហ្គេមនេះ គឺជាកម្មសិទ្ធិបញ្ញារបស់ CAMSOC ដែលមិនអាចមានជនណា បុគ្គលណា ក្រុមណា ឬក្រុមហ៊ុនឯនជនណា យកប្រើដោយគ្មានការអនុញ្ញាតពី CAMSOC បានឡើយ ព្រោះ CAM SOC បានស្នើសុំក្រសួងពាណិជ្ជកម្មចុះ បញ្ជីកម្មសិទ្ធិបញ្ញារួចហើយ»។ សម្ដេចពិជ័យសេនា ទៀ បាញ់ បានអំពាវនាវឲ្យចូលរួមថែរក្សា និងការពារកម្មសិទ្ធិបញ្ញា នៃ Logo និង Mascot ដែលជាមរកតស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជាឲ្យខានតែបាន។
ចំពោះម្ចាស់ជយលាភី Logo និង Ma scot ដែលប្រកាសជយលាភីនោះ គឺលោក នាង វិសាល ជាបេក្ខជនជយលាភី Logo និងកញ្ញា លី គឹមអាន ជាបេក្ខនារីជ័យលាភី Mascot ហើយអ្នកទាំងពីរ បានទទួលរង្វាន់លើកទឹកចិត្តដ៏ច្រើន ទី១ -ទទួលបានប្រាក់រង្វាន់ ៥,០០០ដុល្លារស្មើគ្នា, ទី២-ទទួលបានសិទ្ធិក្លាយជាអគ្គរដ្ឋទូតសុឆន្ទៈ (Good Will Games Ambassador) ស៊ីហ្គេម ឆ្នាំ២០២៣, ទី៣-ទទួលបានសិទ្ធិទស្សនាការប្រកួតគ្រប់ប្រភេទកីឡា និងពិធីបើក-បិទនៅស៊ីហ្គេម ឆ្នាំ២០២៣ និងទី៤-ត្រូវបានចុះ ឈ្មោះក្នុងបញ្ជីមរតក SEA Games Legacy៕

អត្ថបទដែលជាប់ទាក់ទង