បុរសម្នាក់បានស្លាប់បាត់បង់ជីវិតក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅលើកំណាត់ផ្លូវជាតិលេខ៥
កំពង់ឆ្នាំង៖ នៅយប់ថ្ងៃសៅរ៍ ទី០៨ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ២៣:៣០នាទី លើកំណាត់ផ្លូវជាតិលេខប្រាំ ចន្លោះគីឡូម៉ែត្រលេខ 86-87 ស្ថិតនៅភូមិត្រពាំងចឹក្សា សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង មានករណីគ្រោះថ្នាក់ចរាចរណ៍ ដោយរថយន្តម៉ាក MONING ពណ៌ស ពាក់ស្លាកលេខ កំពង់ឆ្នាំង 2B-3546 បើកបរដោយឈ្មោះ មាស ច័ន្ទដារ៉ា ភេទ ប្រុស អាយុ ៣២ ឆ្នាំ សញ្ជាតិខែ្មរ មានទីលំនៅបច្ចុប្បន្នភូមិត្រពាំងចឹក្សា សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង បើកបរចេញពីទិសខាងជេីង ទៅទិសខាងត្បូង។
លុះបើកបរមកដល់ចំណុចខាងលើ ក៏បានបុកជាមួយរថយន្តម៉ាក ASIA GRANTO ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3A-8833 និងសឺមីរឺុុម៉ក ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ ភ្នំពេញ 4A-0852 ដែលជារថយន្តរបស់ក្រុមហ៊ុនដឹកជញ្ជូនអក្សរ DN (មិនស្គាល់អ្នកបេីកបរ និងអាស័យដ្ឋាន រត់គេចខ្លួនបាត់) ដែលកំពុងចតឈប់ នៅជាប់ចិញ្ចេីមផ្លូវ(មេឃកំពុងភ្លៀង) ពីទិសខាងត្បូង ទៅទិសខាងជេីង ក្នុងដំណើរច្រាស់ទិសគ្នា បណ្តាលឲ្យស្លាប់ ០១ នាក់ប្រុស (អ្នកបើកបររថយន្តម៉ាក MONING) ។
មូលហេតុឈប់ចត ដោយគ្មានភ្លេីងបំភ្លឺ ឫគ្មានសញ្ញាសម្រាប់ឲ្យយានដទៃបានដឹង ។
នៅកន្លែងកើតហេតុ ខូចខាតរថយន្ត ០២ គ្រឿង ធ្ងន់ ០១ គ្រឿង ត្រូវបានចាប់យកមករក្សាទុកនៅអធិការដ្ឋានគរបាលក្រុងកំពង់ឆ្នាំង ដេីម្បីកសាងសំណុំរឿងទៅតាមនីតិវិធីច្បាប់ ៕
បុរសម្នាក់បានស្លាប់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ រថយន្ត បុកជាមួយរថយន្តធំ នៅលើផ្លូវជាតិលេខ៥