ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មហាសន្និបាត នៃ​ក្តីសង្ឃឹម​ក្រោម​ប្រធានបទ ៖«​ការកសាង និង បង្កើត​ជាតិ​យើង នៅក្នុង​ពិភពលោក​ក្រោយ​វិបត្តិ​កូ​វីដ​-១៩ ការ​ពឹងពាក់​អាស្រ័យ គ្នា​ទៅវិញទៅមក វិបុលភាព​ទៅវិញទៅមក និង​គុណ​តម្លៃ​សកល​»

79

 

​ភ្នំពេញ​៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា អញ្ជើញ​ថ្លែង​នៅក្នុង​មហាសន្និបាត នៃ​ក្តីសង្ឃឹម​ក្រោម​ប្រធានបទ ៖«​ការកសាង និង បង្កើត​ជាតិ​យើង នៅក្នុង​ពិភពលោក​ក្រោយ​វិបត្តិ​កូ​វីដ​-១៩ ការ​ពឹងពាក់​អាស្រ័យ គ្នា​ទៅវិញទៅមក វិបុលភាព​ទៅវិញទៅមក និង​គុណ​តម្លៃ​សកល​» ថ្ងៃទី​៩ ខែសីហា ឆ្នាំ​២០២០​។​

នៅក្នុង​មហាសន្និបាត នៃ​ក្ដីសង្ឃឹម នេះ​មានការ​ចូលរួម​ពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ -​លោកជំទាវ ហាក់ ចា ហាន់ មូ​ន (Hak Ja Han Moon ) សហ​ស្ថាបនិក​នៃ​សហព័ន្ធ​សន្តិភាព​សកល -​ឯកឧត្តម ហូ​សេ ដឺ វេ​ណេ​ស្សា (Jose de Venecia) ប្រធាន​ស្ថាបនិក ICAPP -​លោក​បណ្ឌិត ថូ​ម៉ាស ជី វ៉ាស់​_(Dr. Thomas G. Walsh) ប្រធាន​អង្គការ​សហព័ន្ធ​សន្តិភាព សកល​។​

​សម្តេច​បាន​មានប្រសាសន៍ថា ថ្ងៃនេះ​ខ្ញុំ​មាន​កិត្តិយស និង​សេចក្តី​រីករាយ​ដែល​បាន​ថ្លែង​សារ​ទៅកាន់​ឯកឧត្តម លោកជំទាវ លោក លោកស្រី នៅក្នុង​មហាសន្និបាត​នៃ​ក្តីសង្ឃឹម​” របស់​សហព័ន្ធ​សន្តិភាព​សកល ។ ប្រធានបទ នៃ​វេទិការ​នេះ គឺ : “​ការកសាង និង​បង្កើត​ជាតិ​យើង​នៅក្នុង​ពិភពលោក​ក្រោយ​វិបត្តិ កូ​វីដ​-១៩ : ការ​ពឹងពាក់​អាស្រ័យ​គ្នា​ទៅវិញទៅមក វិបុលភាព​ទៅវិញទៅមក និង​គុណ​តម្លៃ​សកល » ពិត​ជាមាន​សារសំខាន់ និង​ចាំបាច់​ណាស់​នៅពេលដែល​ប្រជាជាតិ​ទាំង អស់​ក្នុង​ពិភពលោក​បច្ចុប្បន្នកំពុង​តែ​ប្រឹងប្រែង​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ -១៩ ។​

​ដូច​យើងទាំងអស់គ្នា​បានដឹង​ស្រាប់​ជំងឺ​កូ​វីដ​-១៩ បាននិងកំពុង​គំរាមកំហែង​ដល់​របៀប​រស់ នៅ​ប្រចាំថ្ងៃ ទំនៀមទម្លាប់ ជីវភាព អាយុជីវិត សេដ្ឋកិច្ច និង​សង្គម​ទាំងមូល​នៅ​បណ្តា​ប្រទេស​នៅ លើ​សកលលោក​ទាំងមូល ។ មកដល់​បច្ចុប្បន្ន គ្មាន​នរណា​ដឹងថា ពេលណា​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ នេះ នឹង​បញ្ចប់​នោះឡើយ ហើយក៏​គ្មាន​អ្នកណា​អាច​ទស្សន៍ទាយ​អំពី​ផលប៉ះពាល់​នៃ​ជំងឺ​នេះ​មកលើ​គ្រប់ ទិដ្ឋភាព​នៃ​ជីវភាព​រស់នៅ​របស់​ស​ង្គ​ម​ជាតិ​នីមួយៗ ទាំង​សេដ្ឋកិច្ច នយោបាយ និង​របៀបរបប​សង្គម បាន​ជាក់ច្បាស់​នោះដែរ ។​

​សម្រាប់​កម្ពុជា យើង​អាច​វាយតម្លៃ​បាន​ថា ស្ថានភាព​ជំងឺ​កូ​វីដ​-១៩ មិនមាន​ភាព​ធ្ងន់ធ្ងរ​ទេ ដោយសារ​មិនមាន​ការឆ្លង​នៅក្នុង​ប្រទេស មានតែ​ករ​ជា​នាំចូល​មកពី​ខាងក្រៅ និង​ពុំទាន់​មានការ ស្លាប់បាត់​បង់ជីវិត​ម្នាក់​នៅឡើយ​ទេ ។ ដូច​ប្រទេស​ដទៃ​ដែរ កម្ពុជា​បានដាក់​ចេញ​នូវ​វិធានការ ជាច្រើន ប្រកបដោយ​ភាពម៉ឺងម៉ាត់ ដាច់ខាត និង​ហ្មត់ចត់​បំផុត ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ដោយបាន​ចែកជា​បី​សមរភូមិ ៖ (​ទី​១) -​ការទប់ស្កាត់​មិនឱ្យ​មានការ​បន្ត​នាំ​ជំងឺ​ចូលមក​កម្ពុជា (​ទី​២) ការទប់ស្កាត់​នូវ​ការរីក​រាលដាល​នៅក្នុង​ប្រទេស និង​(​ទី​៣) – ការព្យាបាល​អ្នក​ដែល​បាន​ឆ្លង​ជំងឺ​កូ​វីដ ១៩ ។ ដើម្បី​ធានា​ប្រសិទ្ធភាព​ការងារ​ក្នុង​កម្រិត​ខ្ពស់បំផុត កម្ពុជា​បាន​បង្កើត​គណៈកម្មាការ​ជាតិ ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ ជា​បញ្ជាការដ្ឋាន​រួម​ក្នុងការ​ដឹកនាំ ដាក់ចេញ និង​ជំរុញ​ការអនុវត្ត​នូវ​វិធានការ ទាំងអស់ ។​

​នាពេល​កន្លងមក ការប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ សម្រាប់​ប្រទេស​ទាំងអស់​ភាគច្រើន​គឺ​ផ្តោត​ទៅ លើ​ការអនុវត្ត​នៅ​ផ្ទៃក្នុង​ប្រទេស​រៀងៗ​ខ្លួន ។ យ៉ាងណាមិញ នៅក្នុង​បរិការណ៍​នៃ​សកល​ភា​វូប​នី​យម្ម សេដ្ឋកិច្ច​ក្រោយពី​វិបត្តិ​នៃ​ជំងឺ​នេះ គឺ​មិនអាច​ដោះស្រាយ​ត្រឹម​កម្រិត​ប្រទេស​នីមួយៗ​បានឡើយ ។ កិច្ច ការ​នេះ​ទាមទារ​នូវ​ការពង្រឹង​កិច្ចសហប្រតិបត្តិការ ជា​អន្តរជាតិ​លើ​គ្រប់​វិស័យ​ឱ្យ​កាន់តែ​ស៊ីជម្រៅ និង ទូលំទូលាយ ។ បានន័យថា សកលលោក​ទាំងមូល​ត្រូវតែ​ពួតដៃគ្នា​ប្រែក្លាយ​ការប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ ១៩ ទៅជា​សមរភូមិ​រួម ។ ក្នុង​ស្មារតី​នេះ អនុញ្ញាតឱ្យ​ខ្ញុំ​ចូលរួម​ចែករំលែក​នូវ​ទស្សនៈ​មួយចំនួន​ដូច ខាងក្រោម ៖

​ទី​១ . ការ​រាតត្បាត​ជំងឺ​កូ​វីដ 19 បើ​មក​នូវ​បញ្ហា​មួយចំនួន​ដែល​មិន​ធ្លាប់មាន​ពីមុនមក ដូចជា​បញ្ហា សុវត្ថិភាព​សុខភាព​សាធារណៈ ការបង្អាក់​ការប្រមូលផ្តុំ និង​កិច្ចដំណើរការ​នៃ ច្រវាក់​ផ្គត់ផ្គង់​សកល​ជាដើម ដែល​ប្រការ​ទាំងអស់នេះ​កំពុងតែ​បង្ក​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ចំពោះ ជីវិត​សង្គម និង​ការធ្លាក់ចុះ​នៃ​សេដ្ឋកិច្ច​សកលលោក ។ ក្នុង​បរិការណ៍​នេះ ការឆ្លើយតប​រួម និង​សាមគ្គី ភាពជា​សកល សំដៅ​គាំទ្រ​ពហុភាគី​និយម​រិត​តែមាន​ភាពចាំបាច់​ស្រួចស្រាល់​ឡើង​ថែមទៀត ។ ក្នុង ស្មារតី​នេះ ទន្ទឹមនឹង ការរង់ចាំ​ភាពជោគជ័យ​ដំបូង​បំផុត​នៃ​ការផលិត​វ៉ាក់សាំង កម្ពុជា​សូម​អំពាវនាវ​ឱ្យ ចាត់ទុក​វ៉ាក់សាំង​នេះ ជា​ទំនិញ​រួម​សម្រាប់​សកលលោក​(global common goods) ដែល​ប្រជាជន គ្រប់រូប នៅ​គ្រប់ទិសទី អាច​ទទួលបាន ។​

​ទី​២. យើង​ត្រូវ​ជៀសវាង​ការរើសអើង​ពូជសាសន៍ និង​ការប្រកាន់​ជំហរ​ស្តីបន្ទោស ដែលជា ល្បែង​ទម្លាក់កំហុស​ដ៏​អាក្រក់​មួយ​នាំ​ដល់​ការបែកបាក់​សាមគ្គីភាព ខណៈដែល​ពិភពលោក​ទាំងមូល កំពុង​ខិតខំ​រួបរួមគ្នា​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​រាតត្បាត​នេះ ។ ក្នុង​ស្មារតី​មនុស្សធម៌ និង​សាមគ្គីភាព​អន្តរ ជាតិ កម្ពុជា​បានអនុញ្ញាត​ឱ្យ​នាវា​ទេសចរណ៍ Westerdam ដែល​ផ្ទុក​អ្នកដំណើរ​ចំនួន​ជាង ២២០០
​នាក់ ចូល​ចត នា​ព្រឹក​ថ្ងៃទី ១៣ ខែ កុម្ភៈ ឆ្នាំ ២០២០ ។ កម្ពុជា​មិន​ត្រឹមតែ​បាន និង​កំពុង​ព្យាបាល ពលរដ្ឋ​ខ្មែរ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏បាន​ជួយ​ព្យាបាល​ទាំង​ជនបរទេស​ផងដែរ ។​

​ទី​៣. ជា​ទិសដៅ​ទៅមុខ យើង​ពិត​ជាមាន​ភាពចាំបាច់​ជា​យុទ្ធសាស្ត្រ ក្នុងការ​ត្រៀមខ្លួន​ឱ្យបាន ល្អ​ក្រោយ​អំឡុងពេល​វិបត្តិ​កូ​វីដ​-១៩ ។ ដើម្បី​សម្រេចបាន​នូវ​គោលដៅ​នេះ យើង​គួររៀបចំ​ផែនការ​ស្តារ ឡើងវិញ​ប្រកបដោយ​ភាពជាក់លាក់​មួយ ដោយ​ដាក់ចេញ​នូវ​សេណា​រី​យ៉ូ​មួយចំនួន​សម្រាប់​បើក​ឱ្យ ដំណើរការ​ជា​បណ្តើរៗ​នូវ​ការធ្វើដំណើរ​ឆ្លងកាត់​ព្រំដែន និង​ប្រតិបត្តិការ​ពាណិជ្ជកម្មរ​វាង​ប្រទេស​ក្នុង តំបន់ និង​ការ​ស្តារឡើងវិញ​នូវ​វិស័យ​ដែល រង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ពី​វិបត្តិ​នេះ ។​

​ទី​៤. យើង​ត្រូវ​បន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ក្នុងការ​ជំរុញ សាកល​ភា​វូ​នីយកម្ម​និង​ពង្រឹង​យន្ត ការ​ពហុភាគី​និយម ដើម្បី​ធានា​នូវ​បរិយាកាស​អនុគ្រោះ​សម្រាប់​លើកស្ទួយ​កំណើនសេដ្ឋកិច្ច កាត់ បន្ថយ​ភាពក្រីក្រ​និង​លើកកម្ពស់​ជីវភាព​រស់​នៅ​របស់​ប្រជាជន ។ យើង​ត្រូវ​ធានាថា យន្តការ​កិច្ច​សហ ប្រតិបត្តិការ របស់​យើង​នៅតែ រក្សាបាន​នូវ​ស្មារតី​បើកចំហ និង​គាំទ្រ​ប្រព័ន្ធ​ពាណិជ្ជកម្ម​ពហុភាគី ជា ពិសេស​ការ​ព​ន្លឿ​ន​ការតភ្ជាប់​រវាង​សង្គម និង​សេដ្ឋកិច្ច​របស់​យើង​សម្រាប់​ជំរុញ​របៀបវារៈ​នៃ​ការ អភិវឌ្ឍ​របស់​ប្រទេស នីមួយៗ និង សម្រេចបាន​នូវ​របៀបវារៈ​សកល​នៃ​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព និង​បរិ​យា​ប័ន្ន ។​

​ទី​៥. ការកសាង និង​ថែរក្សា​សន្តិភាព និង​សន្តិសុខ​នៅលើ​សកលលោក​ទាំងមូល គឺជា​មូល ដ្ឋា​ន​គ្រឹះ​មិនអាច​ខ្វះ​បាន​សម្រាប់​ការអភិវឌ្ឍ ។ ដូច្នេះ ការកសាង និង​ថែរក្សា​ឱ្យខាងតែបាន​នូវ​សន្តិ ភាព និង​សន្តិសុខ គឺជា​អាទិភាព​ខ្ពស់បំផុត​របស់​ប្រទេស​នីមួយៗ ។ សន្តិភាព​មិនអាច​សម្រេច​បានមក ដោយ​ឯកឯង​នោះទេ ។ យើង​ត្រូវ​ជំរុញ​ការចេះ​ស្រឡាញ់គ្នា​ទៅវិញទៅមក ផ្តល់​គុណ​តម្លៃ និង​ការគិត គូរ ខ្ពស់​ដល់​មនុស្សជាតិ រួមរស់​ជាមួយគ្នា​ដោយ​សន្តិភាព និង​សុខដុម និង​គោរព​ភាព​ចម្រុះ នៃ​ជំនឿ សាសនា និង​វប្បធម៌​នៅក្នុង និង​រវាង​សង្គមជាតិ​នីមួយៗ ។
សម្តេច​តេ​ជោ ស្នើឱ្យ​ប្រមុខ​ដឹកនាំ​ទាំងអស់​រួមគ្នា​សំដែង​នូវ​សុច្ឆន្ទៈ និង​ការ​ទទួលខុស ត្រូវ​ខ្ពស់ ដើម្បី​ឆ្លើយតប​ចំពោះ​បញ្ហា​ប្រឈម​ជាស​កល​នេះ និង ដើម្បី​រក្សាបាន​នូវ​បរិយាកាស​អនុគ្រោះ ប្រកបដោយ​សន្តិភាព ស្ថិរភាព និង​ភាពសុខដុមរមនា​សម្រាប់​ការរីកចម្រើន និង​វិបុលភាព នៃ​ប្រជា ជាតិ យើងទាំងអស់គ្នា ។ កម្ពុជា​ត្រៀមខ្លួន​ជាស្រេច​ក្នុងការ​រួមចំណែក​ជាមួយ​ដៃគូ​ពាក់ព័ន្ធ​ទាំងអស់ ដើម្បី គោលដៅ​ដ៏​ពិសិដ្ឋ​នេះ​៕

 

អត្ថបទដែលជាប់ទាក់ទង