ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នាយករដ្ឋមន្ត្រីលីបង់ ហាស្សាន ឌីអាប់ ចុះចេញពីតំណែង

105

ការប្រកាសរំលាយរដ្ឋាភិបាលខាងលើនេះ បានកើតមានឡើងបន្ទាប់ពីបាតុកម្ម ផ្ទុះឡើងនៅទីក្រុងសំខាន់ៗ ដើម្បីទាមទារឲ្យរដ្ឋាភិបាលរបស់លោក Diab ទទួលខុសត្រូវចំពោះការធ្វេសប្រហែស ដែលបានបង្កឲ្យមានសោកនាដកម្ម ដ៏ធំធេង ដល់ប្រទេសជាតិបែបនេះ។ ក្រុមបាតុករក៏បានទាមទារទាំងកំហឹង ឲ្យរដ្ឋមន្ត្រីពាក់ព័ន្ធទាំងអស់ចុះចេញពីតំណែង និងបើកការស៊ើបអង្កេតរកឬសគល់ ដែលបង្កឲ្យមានហេតុការណ៍ផ្ទុះ កាលពីថ្ងៃទី០៤ ខែសីហានោះផងដែរ។

គួរបញ្ជាក់ថា ករណីផ្ទុះដ៏កក្រើកនៅតំបន់កំពង់ផែទីក្រុងបេរូត គឺជាការផ្ទុះសារធាតុអាម៉ូញ៉ូមនីត្រាត (ammonium nitrate) ដែលមានទម្ងន់រហូតដល់ទៅជាង ២,០០០តោន ហើយត្រូវបានអាជ្ញាធរលីបង់អះអាងថា បានរក្សាទុកនៅទីនោះអស់រយៈពេល ០៦ឆ្នាំមកហើយ។ ដោយសារតែបែបនេះហើយ ទើបសាធារណមតិលីបង់បានចោទជាសំនួរថា ហេតុអ្វីក៏សារធាតុផ្ទុះដ៏គ្រោះថ្នាក់បែបនេះ អាចរក្សាទុកក្នុងទីប្រជុំជនបានយ៉ាងដូច្នេះ៕

អត្ថបទដែលជាប់ទាក់ទង