ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គម្រោងនៃការស្ថាបនារបងថ្ម នៅមុខទីស្តីការគណៈរដ្ឋមន្ត្រីតាមបណ្តាយមហាវិថីសហព័ន្ធរុស្ស៊ី បានចាប់ផ្តើមដំណើរការហើយ

80

ភ្នំពេញ៖ គម្រោងនៃការស្ថាបនារបងថ្ម នៅមុខទីស្តីការគណៈរដ្ឋមន្ត្រីតាមបណ្តាយមហាវិថីសហព័ន្ធរុស្ស៊ី ប្រវែងជិត១គីឡូម៉ែត្រ ដោយចាប់ពីការ៉ាសសាំងតូតាល់រហូតដល់ស្តុបវត្តនាគវ័នបានចាប់ផ្តើមដំណើរការហើយ ក្រោយពីរដ្ឋបាលរាជធានីភ្នំពេញបានរៀបការ៉ូឡា ចាប់ពីតារាសាំងតូតាល់ រហូតដល់ផ្លូវR (ស្តុបក្តាន់២) រួចរាល់។

    មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានឲ្យដឹងថា គម្រោងនៃការរៀបចំសាងសង់របងថ្ម នៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីទល់មុខទីស្ដីការគណៈរដ្ឋមន្ត្រីនេះរដ្ឋបាលរាជធានីភ្នំពេញគ្រោងធ្វើ ជាពីរដំណាក់កាល

ក្នុងនោះតំណាក់កាលទី១ ចាប់ផ្ដើមអនុវត្ត ការដ្ឋានចេញពីតារាសាំងតូតាល់ រហូតដល់ផ្លូវR (ស្តុបក្តាន់២)មានប្រវែង៦៥០ម៉ែត្រកម្ពស់ ២ម៉ែត្រ តំណាក់ការទី២ ចាប់ផ្ដើមពីផ្លូវR (ស្តុបក្តាន់២)នេះ រហូតដល់ទប់វត្តនាគវ័ន្តដែលមានប្រវែង៤៣៧ម៉ែត្រ។

  មន្ត្រីដដែលបានបញ្ជាក់ថា ចំពោះការរៀបចំការ៉ូឡាសម្រាប់ថ្មើរជើងចាប់ពីតារាសាំងតូតាល់ រហូតដល់ផ្លូវR (ស្តុបក្តាន់២)មានប្រវែង ៦៥០ម៉ែត្រក្រុមការងារបានស្ថាបនារួចរាល់ហើយ ហើយពេលនេះថ្ងៃទី១១ សីហានេះក្រុមការងារកំពុងស្ថាបនារបងថ្មទៅតាមគម្រោងបន្តទៀត។ ការរៀបចំធ្វើរបងថ្ម ជាមួយនឹង ការរៀបចំការ៉ូឡាសម្រាប់ថ្មើរជើងខាងលើនេះ ធ្វើឡើងដើម្បីលើកសោភ័ណភាពរាជធានីភ្នំពេញ ឲ្យកាន់តែល្អប្រសើរ ដោយសារតែផ្លូវសហព័ន្ធរុស្ស៊ី ជាផ្លូវមួយដែលភ្ញៀវជាតិនិងអន្តរជាតិឆ្លងកាត់រាល់ថ្ងៃ ដូច្នេះដាច់ខាតត្រូវតែរៀបចំផ្លូវនេះឲ្យមានសោភណ្ឌភាពនិងសណ្ដាប់ធ្នាប់ល្អប្រសើរ

  គួរបញ្ជាក់ថា កាលពីដើមខែកក្កដាឆ្នាំ២០២០ កន្លងនេះលោកឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញក៏បានដឹកនាំអាជ្ញាធរខណ្ឌដូនពេញនិងមន្ទីរជំនាញចុះពិនិត្យមើលស្ថានភាព នៃគម្រោងខាងលើនេះផងដែរ និងបានសូមឲ្យបងប្អូនប្រជាពលរដ្ឋ មេត្តាយោគយល់និងចូលរួមសហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ ជុំវិញគម្រោងស្ថាបនារបងថ្មមួយនេះឡើង ដោយហេតុថា កំណាត់ផ្លូវមួយនេះ មិនមានផ្លូវថ្មើជើងដើរទេ ដូច្នេះយើងនឹងធ្វើអោយមានចិញ្ចើមសម្រាប់អ្នកថ្មើជើងដើរអោយបានស្អាត សមជាទីក្រុងដែលជាបេះដូងនៃព្រះរាជាណាចក្រកម្ពុជា ហើយកាលណោះបងប្អូនប្រជាពលរដ្ឋ ក៏បានបង្ហាញ់ទឹកចិត្តស្រលាញ់ រាប់អាន យ៉ាងខ្លាំងចំពោះ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងបានគាំទ្រជុំវិញគម្រោងខាងលើនេះផងដែរ

 

អត្ថបទដែលជាប់ទាក់ទង