ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ខ្មោចមនុស្ស និងខ្មោចឈើ កំពុងលាតត្រដាងការពិត ឈ្មួញរកស៊ីឈើដុះស្លែឈ្មោះ ធី កាប៉ូ

77

 

ក្រចេះ៖ រថយន្តដឹកឈើមួយគ្រឿងបានបើកធ្លាក់ផ្លូវបណ្តាលឲ្យតៃកុងរថយន្តស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ កាលពីវេលាម៉ោង០៣ជាងស្ថិតនៅចំណុចអូបែកចាន ភូមិចង្រ្កង់ ឃុំចង្រ្កង់ ស្រុកចិត្របុរី ខេត្តក្រចេះ។

តាមប្រភពព័ត៌មានចេញពីប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់នោះ បានឲ្យដឹងថា គ្រោៈថ្នាក់ចរាចរណ៍បង្កឡើងតែម្នាក់ឯងលើផ្លូវជាតិលេខ០៧ ចន្លោះគីឡូម៉ែត ៣៤១-៣៤២ (ក្រចេះ ទៅស្ទឹងត្រែង) ក្នុងទិសដៅពីជើងទៅទៅត្បូងហើយប្រហែលជាតៃកុងរថយន្តងងុយដេកទើបបើកធ្លាក់ផ្លូវបែបនេះ។

តាមប្រភពដដែលបានប្រាប់បន្តទៀតថា រថយន្តដែលដឹកឈើបើកធ្លាក់ផ្លូវបណ្តាលឲ្យតៃកុងរថយន្តស្លាប់ (មិនស្គាល់អត្តសញ្ញាណ )ហើយដឹកឈើយ៉ាងគគ្រឹកគគ្រេងជារៀងរាល់យប់ ត្រូវបានគេស្គាល់ម្ចាស់រថយន្តលោក ធី កាប៉ូ៕

អត្ថបទដែលជាប់ទាក់ទង