ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មុខសញ្ញា​ម្នាក់ កាន់កាប់​កាំភ្លើងខ្លី​K59 ដោយ​ខុសច្បាប់ ត្រូវបាន​ឃាត់ខ្លួន​នៅ​ក្រុង​បាត់ដំបង​

110

 

​បាត់ដំបង​៖ នៅ​ថ្ងៃ អង្គារ ទី ១១ ខែ សីហា​ឆ្នាំ​២០២០​វេលា​ម៉ោង​១៣​និង​៤០​នាទី​រសៀល​នេះ អនុវត្តតាម​បទបញ្ជា​របស់​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុច សុខុន ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង និង​យោបល់​ណែនាំ​របស់លោក​វរសេនីយ៍ទោ លឹម ពុ​ទ្ធី​ឡា ស្នងការរង​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ លោក​វរសេនីយ៍ឯក អូន ហ្វៃ នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌកំ​តិ​ត​ធ្ងន់​នៃ​ស្នងការដ្ឋាន​បាន​ដឹកនាំ​ធ្វើការ​ឃាត់ខ្លួន​មុខសញ្ញា​ជា​ជនសង្ស័យ​ម្នាក់​ឈ្មោះ​សែម សុគន្ធា ហៅ ម៉ាប់ ភេទ ប្រុស អាយុ ៣២ ឆ្នាំមាន​ទីលំនៅ​ក្រុមទី​២៣ ភូមិ កម្មករ​សង្កាត់ ស្វាយប៉ោ​ក្រុង​បាត់ដំបង ខេត្តបាត់ដំបង ក្នុងខណ​:​ដែល​ជនសង្ស័យ​រូបនេះ កំពុងកាន់​កាប់​អាវុធ​ដោយ​ខុសច្បាប់ នៅ​មូលដ្ឋាន​ក្រុង​បាត់ដំបង​។​

​លោក​វរសេនីយ៍ឯក អូន ហ្វៃ បានបញ្ជាក់​ឱ្យដឹងថា​ឈ្មោះ​សែម សុគន្ធា ហៅ​ម៉ាប់ នេះ​ត្រូវបាន​ឃាត់ខ្លួន​ភ្លាមៗ ក្នុងពេលដែល​រូបគេ​បាន​កាន់កាប់​អាវុធខ្លី​មួយ​ដើម​ម៉ាក​K59 និង​គ្រាប់​ចំនួន​៦​គ្រាប់​ដោយ​ខុសច្បាប់​និង​កំពុង​ស្វែងរក​ការធ្វើសកម្មភាព (​ជួញដូរ​) អាវុធ​មួយ​ដើម​នេះ​ផង​។
​លោក​បន្តថា ជនសង្ស័យ​ខាងលើ​គឺជា​មុខសញ្ញា​ដែល​ស្ថិតក្នុង​ការតាមដានរ​បស់​សមត្ថកិច្ច​ផងដែរ ហើយ​ក្នុងពេល​ធ្វើការ​សាកសួរ ជនសង្ស័យ​បាន​ឆ្លើយ​សារភាពថា អាវុធខ្លី​មួយ​ដើម​នេះ​គេ​បានធ្វើ​សកម្មភាព​(​លួច​)​យកបាន​នាពេល​កន្ល​មក​។
​តាម​លទ្ធផល​នៃ​ការស្រាវជ្រាវ​ឯកឧត្តម​ស្នងការ​បានឱ្យ​ការិយាល័យ​ជំនាញ​រៀបចំ​សំណុំរឿង បញ្ជូន​ជនសង្ស័យ​និង​វត្ថុតាង ទៅកាន់​អយ្យការ​អម​សាលាដំបូង​ខេត្តបាត់ដំបង ចាត់ការ​តាមផ្លូវ​ច្បាប់​៕​

អត្ថបទដែលជាប់ទាក់ទង