ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

​រកឃើញ​ករណី​ជំងឺ​កូ​វីដ​-១៩​ថ្មី ២​នាក់

197

 

​ភ្នំពេញ​៖ ក្រសួងសុខាភិបាល បានប្រកាស បាន​រកឃើញ​អ្នក​កើត​ជំងឺ​កូ​វីដ​១៩ ចំនួន ២​នាក់​បន្ថែមទៀត ជា​ជន​ជាតិចិន មកពី​ហ្វី​លី​ពិន និង​ជា​ជនជាតិ​អាមេរិក មកពី​សហរដ្ឋអាមេរិក​។​

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល បានឱ្យដឹងថា រហូតដល់​ម៉ោង ៧​និង​៥០ ព្រឹក ថ្ងៃទី ១២ សីហា ២០២០ យើង​រកឃើញ​ករណី​ជំងឺ​កូ​វីដ​-១៩ ថ្មី ចំនួន ២​នាក់ (​ករណី​នាំចូល ជនជាតិ​ចិន​១​នាក់ មកពី​ប្រទេស​ហ្វីលីពីន​និង​ជនជាតិ​អាមេរិក​១​នាក់ មកពី​សហរដ្ឋអាមេរិក​) ដូច្នេះ​ចំនួន​សរុប ២៦៨​នាក់ ជាសះស្បើយ​គ្មាន ដូច្នេះ​ចំនួន​សម្រាក​នៅ​ពេទ្យ​កើន ចំនួន​៤៨​នាក់ ចំនួន​ជាសះស្បើយ​សរុប​ចំនួន ២២០​នាក់ ដដែល និង ស្លាប់​គ្មាន ។
​ជំងឺ​កូ​វីដ​-១៩ នៅតែ​បន្ត​គម្រាមកំហែង​យើង​ជាប់​ជានិច្ច សូម​បងប្អូន​បន្ត​ប្រយ័ត្ន​ជាប់​ជានិច្ច ដោយ​អនុវត្ត​អនាម័យ នៅ​ឃ្លាតឆ្ងាយ​ពីគ្នា មិន​ចេញ​ក្រៅ​ផ្ទះ​បើ​មិនចាំបាច់ ព្រោះ​ប្រទេសជិតខាង​យើង​និង​ពិភពលោក​កំពុង​បន្ត​រាតត្បាត​ជំងឺ​កូ​វីដ​១៩ ដ៏​ខ្លាំងក្លា​នៅឡើយ ។

​សូមបញ្ជាក់ថា ប្រទេស​យើង​រកឃើញ​ករណី​ជំងឺ​កូ​វីដ​១៩​ដំបូង​បំផុត​នៅ​ថ្ងៃទី ២៧ មករា ២០២០ ។
​យើង​បានធ្វើ​តេស្ត​ចំនួន 775034 ស្មើនឹង 4520 ក្នុង​១​លាន​នាក់​។​

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល បានឱ្យដឹងថា បុរស​ជនជាតិ​ចិន មាន​អាយុ ២២​ឆ្នាំ ដែល​ដាក់​ឱ្យធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​សណ្ឋាគារ​មួយ​ក្នុង​រាជធានី​ភ្នំពេញ​។ បុរស​ជនជាតិ​ចិន​នេះ ជា​អ្នក​ដែល​បានធ្វើ​ដំណើរ​មកពី​ប្រទេស​ហ្វីលីពីន តាម​ជើងហោះហើរ ហើយ​មកដល់​កម្ពុជា​នៅ​ថ្ងៃទី​៩ ខែសីហា ឆ្នាំ​២០២០​។ បច្ចុប្បន្ន​បុរស​រូបនេះ ត្រូវបាន​ដាក់ឱ្យ​សម្រាក​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ចាក់អង្រែ​។​

​ដោយឡែក​ស្ត្រី​ជនជាតិ​អាម៉េរិក​កាំ​ង មាន​អាយុ ២៥​ឆ្នាំ ស្នាក់នៅ​រាជធានី​ភ្នំពេញ ជា​អ្នកដំណើរ​មកពី​សហរ​ដ្ឋ​អាម៉េរិក ហើយ​បន្ត​ជើងហោះហើរ​នៅ​ប្រទេស​កូរ៉េខាងត្បូង មកដល់​កម្ពុជា​នៅ​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០២០​។ ស្ត្រី​រូបនេះ​ធ្វើតេស្ត​ពេលមកដល់​ទទួលបាន​ល​ទ្ធ​ផល​វិជ្ជមាន​វីរុស​កូ​វីដ​-១៩ ត្រូវបាន​ដាក់ឱ្យ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​។​

​ក្នុង​ជើងហោះហើរ​នេះ មាន​អ្នកដំណើរ​សរុប ២៥​នាក់ (​ស្រី ៧​នាក់ បុរស ៩​នាក់ និង​កុមារ ៩​នាក់​)​។ ក្នុងនោះ​មាន​ជនជាតិ ខ្មែរ ១៤​នាក់ ជនជាតិ​អាម៉េរិក​កាំ​ង ៥​នាក់ ជនជាតិ​កូរ៉េខាងត្បូង ១​នាក់ ជនជាតិ​វៀតណាម ១​នាក់ ជនជាតិ​ថៃ ១​នាក់ ជនជាតិ​ទូក​គឺ ១​នាក់ និង​ជនជាតិ​អង់គ្លេស ២​នាក់​។ អ្នកដំណើរ​ដែលមាន​ល​ទ្ធ​ផល​តេស្ត​អវិជ្ជមាន​វីរុស​កូ​វីដ​-១៩ ចំនួន ២១​នាក់ ត្រូវបាន​ដាក់ឱ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​ចំនួន ១៤​ថ្ងៃ នៅ​សណ្ឋាគារ​មួយ​ក្នុង​រាជធានី​ភ្នំពេញ និង​មន្ត្រី​ស្ថានទូត​អាម៉េរិក​ចំនួន ៣​នាក់ ស្នាក់​នៅក្នុង​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា ដែល​គ្រប់គ្រង​ដោយ​ស្ថានទូត​អាម៉េរិក​ប្រចាំ​កម្ពុជា​៕

អត្ថបទដែលជាប់ទាក់ទង