ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលរាជធានី សូមអោយប្រជាពលរដ្ឋ មេត្តាយោគយល់ កុំបញ្ចេញសំរាមមកដាក់ តាមផ្លូវសាធារណះក្នុងអំឡុងពេលឈប់សម្រាកការងារក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ

94

ភ្នំពេញ៖ ក្នុងអំឡុងពេលឈប់សម្រាកការងារក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ចាប់ថ្ងៃទី១៧ដល់ថ្ងៃទី២១ខែសីហាឆ្នាំ ២០២០ខាងមុខនេះរដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ជាម្ចាស់លំនៅដ្ឋានក្នុងរាជធានីភ្នំពេញទាំងអស់មេត្តាយោគយល់និងអធ្យាស្រ័យកុំបញ្ចេញសំរាមមកដាក់ តាមផ្លូវសាធារណះដោយសូមរក្សាដាក់សំរាមរបស់ខ្លួនឱ្យបានត្រឹមត្រូវនៅក្នុងទីតាំងរាងខ្លួនជាបណ្ដោះអាសន្ន។

  នេះបើយោងតាមសេចក្តីជូនដំណឹងស្ដីពីការផ្ដល់សេវាសំអាតប្រមូលនិងដឹកជញ្ជូនសំរាមសំណល់រឹងក្នុងឱកាសឈប់សម្រាកការងារនៅថ្ងៃទី១៧ដល់ថ្ងៃទី២១ខែសីហាឆ្នាំ ២០២០ 

  រដ្ឋបាលរាជធានីភ្នំពេញមានកិត្តិយសសូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់នៅរាជធានីភ្នំពេញឱ្យបានជ្រាបថា រាជរដ្ឋាភិបាលបានអនុញ្ញាតឲ្យមន្ត្រីរាជការនិយោជកកម្មករឈប់សម្រាកការងារចាប់ពី ថ្ងៃទី១៧ដល់ថ្ងៃទី២១ខែសីហាឆ្នាំ ២០២០ ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ 

  ក្នុងអំឡុងពេលឈប់សម្រាកខាងលើនេះ ការផ្ដល់សេវាស្អាតប្រមូលនិងដឹកជញ្ជូនសំរាម នៅរាជធានីភ្នំពេញនឹងមិនបានល្អដូចថ្ងៃធម្មតាទេ ដោយកម្មករក្រុមហ៊ុនស៊ីនទ្រីនិងអវត្តមានមួយចំនួន។ ដើម្បីរក្សាអក្សរភាពអនាម័យបរិស្ថាននៅរាជធានីភ្នំពេញរដ្ឋាភិបាលរាជធានីភ្នំពេញ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ជាម្ចាស់លំនៅដ្ឋានក្នុងរាជធានីភ្នំពេញទាំងអស់ សូមមេត្តាយោគយល់និងអធ្យាស្រ័យកុំបញ្ចេញសំរាមមកដាក់ តាមផ្លូវសាធារណះដោយសូមរក្សាដាក់សំរាមរបស់ខ្លួនឱ្យបានត្រឹមត្រូវនៅក្នុងទីតាំងរាងខ្លួនជាបណ្ដោះអាសន្ន៕

 

អត្ថបទដែលជាប់ទាក់ទង