ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សហរដ្ឋអាមេរិកគំរាមដាក់ទណ្ឌកម្ម លើប្រទេសបេឡារុស

106

តាមរយៈសេចក្តីថ្លែងការណ៍មួយ ក្នុងថ្ងៃពុធសប្តាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) លោក ប៉ុមប៉េអូ បានលើកឡើងយ៉ាងដូច្នេះថា «ខ្ញុំច្បាស់លាស់ណាស់ថា កំពុងតែតាមដានអ្វីៗទាំងអស់នេះ ហើយចំណុចសំខាន់ដែលត្រូវកត់សំគាល់នោះ គឺលក្ខណៈវិនិច្ឆ័យ។ អ្វីដែលអាមេរិកអាចធ្វើបាន មិនត្រឹមតែជាទណ្ឌកម្ម ឯកតោភាគីប៉ុណ្ណោះទេ តែក៏អាចឈានដល់ពហុភាគីផងដែរ។ វាអាស្រ័យទៅលើ លទ្ធផលដែលប្រជាជនបេឡារុសទទួលបាន។ យើងនៅតែចង់ឃើញ លទ្ធផលបោះឆ្នោតយ៉ាងល្អ និងរង់ចាំមើលការដោះស្រាយបញ្ហា នាពេលអនាគត»

គួរបញ្ជាក់ថា នៅក្នុងការបោះឆ្នោតប្រធានាធិបតិបេឡារុស កាលពីថ្ងៃអាទិតសប្តាហ៍មុននេះ បានបង្ហាញលទ្ធផលឲ្យឃើញថា លោកប្រធានាធិបតី អេឡិចហ្សានដឺ លូកាសិនកូ (Alexander Lukashenko) នៅតែអាចបន្តឈានទៅកាន់តំណែងនាអាណត្តិទី ៦ បន្ថែមទៀត ជាមួយសំឡេងគាំទ្រយ៉ាងភ្លូកទឹកភ្លូកដី រហូតដល់ទៅជាង ៨០%។

លទ្ធផលខាងលើនេះ បានធ្វើឲ្យបេក្ខភាពប្រធានាធិបតីលោកស្រី ស្វេតឡាណា ធីខាណូវស្កាយ៉ា (Svetlana Tikhanovskaya) ប្រកាសប្រឆាំង និងចោទប្រកាន់ថា មានការក្លែងបន្លំសន្លឹកឆ្នោតយ៉ាងគំហុក នៅកំលុងការបោះឆ្នោត។ បាតុកម្មបានផ្ទុះឡើងនៅតាមទីក្រុងធំៗរបស់បេឡារុស ដែលជាហេតុបង្ខំឲ្យកងកម្លាំងប៉ូលិស ចេញមកបង្ក្រាប និងបង្កឲ្យផ្ទុះអំពើហិង្សា រវាងក្រុមបាតុករតែម្តង៕

អត្ថបទដែលជាប់ទាក់ទង