ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សហព័ន្ធ​កីឡាវាយកូនឃ្លីលើតុ​កម្ពុជា ​ធ្វើ​តេ​ស្តិ៍​បច្ចេកទេស​អត្ត​ព​លិ​ក​ ក្រុម​ជម្រើសជាតិ​ឈុត​ធំ និង ថ្នាល​ដំណាក់កាល​ទី​១

349

​ភ្នំពេញ​៖​សហព័ន្ធ​កីឡាវាយកូនឃ្លីលើតុ​កម្ពុ​ជានា​ព្រឹក​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០២០​បានរៀបចំ​ការប្រកួត​កីឡាវាយកូនឃ្លីលើតុ​ធ្វើ​តេ​ស្តិ៍​សាកល្បង​បច្ចេកទេស​សម្រាប់​កីឡាករ​-​កីឡាការិនី​ក្រុម​ជម្រើសជាតិ​ឈុត​ធំ និង​ក្រុម​ជម្រើសជាតិ​ឈុត​តូច​ថ្នាល​ដំណាក់កាល​ទី​១​នៅ​ទីលាន​សហព័ន្ធ​ក្នុង​ពុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​។​
​លោក ស៊ុន សុទ្ធា​រិ​ទ្ធ អគ្គលេខាធិការ​សហព័ន្ធ​កីឡាវាយកូនឃ្លីលើតុ​កម្ពុជា​បាន​មានប្រសាសន៍ថា នេះ​ជាការ​ប្រកួត​ស្ទាប់ស្ទង់​សមត្ថភាព​កីឡាករ​-​កីឡាការិនី​ក្រុម​ជម្រើសជាតិ​ឈុត​ធំ និង​ក្រុម​ជម្រើសជាតិ​ឈុត​តូច​ថ្នាល​ដែល​ធ្វើការ​ហ្វឹកហាត់​ប៉ុន្មាន​ខែ​កន្លងមក បន្ទាប់ពី​យើង​ឈប់សម្រាក​ដោយសារតែ​មេរោគ COVID-19 ចំពោះ​ការធ្វើ​តេ​ស្តិ៍​នេះ​សហព័ន្ធ​ក៏​កំណត់​យក​ចំណាត់ថ្នាក់​ដែរ​។​
​លោក​បាន​បន្តថា ការប្រកួត​នេះ​កីឡាករ​ក្រុម​ជម្រើសជាតិ​ឈុត​ធំ​មាន​ចំនួន​៦​នាក់ ចំណែក​ក្រុម​ជម្រើសជាតិ​យុវជន​ចំនួន​៧​នាក់ និង​កីឡាការិនី​ថ្នាល​ចំនួន​៦​នាក់​ធ្វើការ​ប្រកួត​រូបមន្ត​ដូចគ្នា​។ ដូច្នេះ​គណៈកម្មការ​សហព័ន្ធ​អាច​ដឹង​កាន់តែច្បាស់​សមត្ថភាពរ​បស់​អត្ត​ព​លិ​ក​នីមួយៗ​របស់ខ្លួន​។
​អគ្គលេខាធិការ​បា​នប​ន្ថែ​ម​ទៀតថា សហព័ន្ធ​ត្រូវ​ឲ្យ​កីឡាករ​-​កីឡាការិនី​ទាំងអស់​ត្រៀមខ្លួន​ប្រកួត​លក្ខណៈ​ជាតិ ដែល​សហព័ន្ធ​កីឡាវាយកូនឃ្លីលើតុ នឹង​រៀបចំ​ការប្រកួត​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ និង​ពានរង្វាន់​សហព័ន្ធ​កីឡាវាយកូនឃ្លីលើតុ​កម្ពុជា លើក​ទី​១ ប្រចាំឆ្នាំ​២០២០៕


អត្ថបទដែលជាប់ទាក់ទង