ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចាប់ពី​ថ្ងៃទី​១៦-៣១ ខែសីហា តម្លៃ​សាំង​ធម្មតា​៣.០០០​រៀល និង​ម៉ា​ស៊ូ​ត​តម្លៃ​២.៧៥០​រៀល​ក្នុង​១​លីត្រ​

81

 

​ភ្នំពេញ​៖ ក្រសួងពាណិជ្ជកម្ម នៅ​ថ្ងៃទី​១៤ ខែសីហា​នេះ បានចេញ​សេចក្តីជូនដំណឹង ស្តីពី​ថ្លៃ​លក់រាយ​ប្រេងឥន្ធនៈ នៅតាម​ស្ថានីយ ចាប់ពី​ថ្ងៃទី​១៦ ដល់​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០២០ ដោយ​សាំង​ធម្មតា​ត្រូវ​លក់​តម្លៃ​៣.០០០​រៀល ក្នុង​មួយ​លីត្រ និង​ម៉ា​ស៊ូ​ត​លក់​ក្នុងតម្លៃ ២.៧៥០​រៀល​ក្នុង​១​លីត្រ​។​

​សូមបញ្ជាក់ថា ក្រសួងពាណិជ្ជកម្ម​មិនមែនជា​អ្នកកំណត់​ថ្លៃ​លក់រាយ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា​ទេ គឺ​ក្រសួង​គ្រាន់តែ​ស្រង់តម្លៃ​ឡើង​ចុះ នៃ​ប្រេង​តាម​ទីផ្សារ​អន្តរជាតិ មក​គណនា​តាម​ប្រកាស​ដូច​មាន​ក្នុង​ឯកសារយោង​តែប៉ុណ្ណោះ​៕
​ដោយ​៖​កូ​ឡាប​

​សូម​អាន​សេចក្តីជូនដំណឹង របស់​ក្រសួងពាណិជ្ជកម្ម​ទាំងស្រុង​៖​

អត្ថបទដែលជាប់ទាក់ទង