ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក គីម ជុងអ៊ុន សម្រេចតែងតាំងនាយករដ្ឋមន្ត្រី ចំពោះមុខវិបត្តិសេដ្ឋកិច្ច ដែលអាចកើតមាន

134

លោក Kim Tok Hun ត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីកូរ៉េខាងជើងថ្មី ជំនួសលោក គីម ចេយ៉ុង (Kim Jae Ryong) បន្ទាប់ពីក្រឹត្យមួយត្រូវបានចុះផ្សាយ ជាសាធារណៈនៅថ្ងៃព្រហស្បតិ៍នេះ នៅឯកិច្ចប្រជុំការិយាល័យនយោបាយ នៃគណបក្សពលករកូរ៉េ ក្រោមការដឹកនាំរបស់លោក គីម ជុងអ៊ុន។ លោក Kim Tok Hun មានតំណែងជាប្រធានគណៈកម្មាធិការកញ្ចប់ថវិកាសភា មុននឹងត្រូវបានតែងតាំង ជានាយករដ្ឋមន្ត្រីថ្មី។ ប៉ុន្តែទន្ទឹមគ្នានេះ មិនទាន់មានការបញ្ជាក់ពីការផ្លាស់ប្ដូរតួនាទីនេះនៅឡើយទេ។

គួរបញ្ជាក់ថា ជាធម្មតានាយករដ្ឋមន្ត្រីកូរ៉េខាងជើង មានតួនាទីជាប្រមុខគណៈរដ្ឋមន្ត្រី និងទទួលបន្ទុកអនុវត្តគោលនយោបា ដែលដាក់ចេញដោយ គណៈកម្មាធិការមជ្ឈិមបក្សពលករកូរ៉េ។ ប៉ុន្តែគណៈរដ្ឋមន្ត្រីរបស់នាយករដ្ឋមន្ត្រី មិនមានសិទ្ធិរៀបចំ ឬបង្កើតគោលនយោបាយដោយខ្លួនឯងនោះទេ៕

អត្ថបទដែលជាប់ទាក់ទង