ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលរាជធានី ណែនាំអោយ មន្ទីរសាធារណការ ដាំស្មៅ ជួសដើមឈើដែលងាប់និងដាំផ្កានៅតាមចិញ្ចើមផ្លូវទាំងអស់នៅក្នុងបរិវេនវិមានឈ្នេះឈ្នះ

115

ភ្នំពេញ៖ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោកឃួង ស្រេង បានធ្វើការណែនាំអោយមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ដាំស្មៅ ជួសដើមឈើដែលងាប់និងដាំផ្កានៅតាមចិញ្ចើមផ្លូវទាំងអស់នៅក្នុងបរិវេនវិមានឈ្នេះឈ្នះ ជាមួយនិងការណែនាំអោយសន្តិសុខសណ្តាប់ធ្នាប់ប្រាប់ទៅប្រជាពលរដ្ឋដែលទៅដើរលេងកំសាន្តនៅទីក្នុងវិមាននេះទុកដាក់សំរាមអោយបានល្អផងដែរ។

  ការណែនាំបែបនេះរបស់លោកឃួង ស្រេងបែបនេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី ១៥ ខែសីហាឆ្នាំ ២០២០នេះខណៈដែរលោកឃួង ស្រេង ដឹកនាំអាជ្ញាធរនិងមន្ទីរពាក់ព័ន្ធមួយចំនួនចុះត្រួតពិនិត្យមើលវិមានឈ្នះឈ្នះនិងតាមបណ្ដោយវិថីមហាវិថីឈ្នះឈ្នះនេះ ដើម្បីធ្វើយ៉ាងណាឱ្យបរិវេនវិមានឈ្នះឈ្នះនិងនៅតាមបណ្តោយផ្លូវនេះ មានសណ្តាប់ធ្នាប់សោភណ្ឌភាព បរិស្ថាន និងអនាម័យល្អប្រសើរ

  លោកឃួង ស្រេងបានមានប្រសាសន៍លើកឡើងថា  នៅក្នុងបរិវេនវិមានឈ្នះឈ្នះនេះ ក្នុងមួយថ្ងៃមួយថ្ងៃមានប្រជាពលរដ្ឋមកដើរលេងកំសាន្តរាប់ពាន់នាក់ ដូច្នេះ កម្លាំងសន្តិសុខ សណ្តាប់ធ្នាប់របស់យើងត្រូវណែនាំពួកគាត់អោយទុកដាក់សម្រាមអោយបានល្អ ដើម្បីអោយពួកគាត់មានទំលាប់ល្អ។ បន្ថែមពីនេះ មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ត្រូវដាំស្មៅ ជួសដើមឈើដែលងាប់និងដាំផ្កានៅតាមចិញ្ចើមផ្លូវទាំងអស់នៅក្នុងបរិវេនវិមានឈ្នេះឈ្នះនេះអោយបានល្អស្អាតបន្ថែមទៀត។

   គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី០៣ សីហាកន្លងមកនេះ លោកអភិបាលរាជធានីភ្នំពេញបាន

ដឹកនាំអាជ្ញាធរនិងមន្ទីរពាក់ព័ន្ធមួយចំនួនចុះត្រួតពិនិត្យមើលវិមានឈ្នះឈ្នះនិងតាមបណ្ដោយវិថីមហាវិថីឈ្នះឈ្នះម្តងរួចមកហើយ ហើយកាលណោះលោក អភិបាលបានណែនាំដល់មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញធ្វើការសំអាតធូលីដី ភក់នៅលើបណ្ដោយផ្លូវនេះឱ្យបានស្អាត ជាមួយនឹងការប្រើគ្រឿងចក្រកៀទឹកដក់ នៅតាមបណ្តោយផ្លូវនេះបញ្ចូលទៅក្នុងលូ។ ក្រោយពីមានការណែនាំបែបនេះ មកដល់ថ្ងៃនេះ ឃើញថាទាំងបរិវេណវិមានឈ្នះឈ្នះនិងតាមបណ្ដោយវិថីមហាវិថីឈ្នះឈ្នះ មានសោភណ្ឌភាព បរិស្ថានល្អប្រសើរហើយ ។ដោយឡែកនៅតាមបណ្តោយផ្លូវនេះក៏មានសណ្តាប់ធ្នាប់ល្អប្រសើរហើយដែរ៕

 

អត្ថបទដែលជាប់ទាក់ទង