ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលរាជធានីបញ្ជាឱ្យអង្គភាពលូទឹក ស្តារប្រឡាយបឹងហា ប្រវែង ១០០០ម៉ែត្រ ទទឹង២៧ម៉ែត្រនិងពង្រីកផ្លូវសងខាង១៥ម៉ែត្រ ខណៈម្ចាស់បុរីចាក់ដីជ្រេលចូលប្រឡាយជាច្រើនម៉ែត្រ

123

ភ្នំពេញ៖ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានបញ្ជាឱ្យអង្គភាពលូទឹក ស្តារប្រឡាយបឹងហា ប្រវែង១០០០ម៉ែត្រទទឹង២៧ម៉ែត្រជាមួយនិងពង្រីកផ្លូវសងខាងប្រឡាយប្រវែង១៥ម៉ែត្រ ដោយចាប់ពីគល់ស្ពានព្រៃសរហូតដល់បូរីប៉េងហួត ស្ថិតនៅក្នុងភូមិសាស្ត្រព្រំប្រទល់សង្កាត់ព្រៃសនិងសង្កាត់ដង្កោ ខណ្ឌដង្កោ ដើម្បីកាយមុខទឹកបើកផ្លូវទឹកឲ្យទឹកហូរទៅកាន់បឹងជើងឯង ក្រោយពីបូរីម្ចាស់បុរីឃាង ហេង ចាក់ដីជ្រេលចូលប្រឡាយជាច្រើនម៉ែត្រកន្លងមកនេះ។

   លោកដួង ចាន់សារ៉ាត់ ប្រធានអង្គភាពលូទឹកបូមទឹកនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានអោយដឹងថា ការងារខាងលើនេះ ក្រុមការងារនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានចាប់ផ្តើមអនុវត្តតាំងពីថ្ងៃទី២១ ខែកក្កដាឆ្នាំ២០២០កន្លងមកម្លេះ ពោលគឺ ក្រោយពីមានការណែនាំពីលោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ។

    លោកដួង ចាន់សារ៉ាត់ បានបន្តថា ពាក់ព័ន្ធនឹងការងារនេះដែរ លោកឃួង ស្រេង ក៏បានបញ្ជាអាជ្ញាធរខណ្ឌចុះវាស់វែងនិងបោះព្រំកំណត់ដីប្រឡាយឲ្យបានត្រឹមត្រូវ មុននៃការស្តារប្រឡាយនេះ ដោយសារតែកន្លងមកនេះ ម្ចាស់បុរី ឃាង ហេងបានចាក់អាចម៍ដីជ្រេលចូលទៅក្នុងប្រឡាយបឹងហា បណ្ដាលឲ្យលិចលង់លំនៅដ្ឋានប្រជាពលរដ្ឋនៅក្នុងភូមិថ្មីសង្កាត់ដង្កោខណ្ឌដង្កោ។

  មន្ត្រីជំនាញ់បានបញ្ជាក់ឲ្យដឹងថា មូលហេតុដែលបណ្ដាលអោយមានការលិចលង់លំនៅដ្ឋានប្រជាពលរដ្ឋនៅភូមិថ្មីនៅក្រោយសាលាខណ្ឌដង្កោនេះ គឺដោយសារតែម្ចាស់បុរីឃាង ហេង ចាក់ដីជ្រេល

ចូលទៅក្នុងប្រឡាយ បិទផ្លូវទឹក ទើបធ្វើអោយទឹក ហូរមិនទាន់បង្កអោយមានការលិចលង់លំនៅដ្ឋានប្រជាពលរដ្ឋ ។តែក្រោយពីកាយអាចម៍ដីចេញអស់ ទឹកក៏បានស្រកពីលំនៅដ្ឋានប្រជាពលរដ្ឋអស់ដែរ៕

 

អត្ថបទដែលជាប់ទាក់ទង