ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខេត្ត សុំពលរដ្ឋ ប្រុងប្រយ័ត្នខ្ពស់ នារដូវទឹកជំនន់នេះ និងសូមប្រុងប្រយ័ត្នខ្ពស់គ្រប់ពេល

112

ខេត្តកំពង់ចាម៖នៅរសៀលថ្ងៃទី១សីហានេះ លោក គួច ចំរើន អភិបាលខេត្តកំពង់ចាមក្រោយពីបាន ចុះពិនិត្យការសាងសង់អាគារសិក្សាមួយខ្នង ស្ថិតនៅសាលាបឋមសិក្សាព្នៅកើត ភូមិព្នៅកើត ឃុំព្រែកចារ ស្រុកជើងព្រៃ រួចហើយលោកក៌បានចុះពិនិត្យស្ថានភាពទឹកជំនន់ តាមបណ្តាលឃុំមួយចំនួន ស្ថិតនៅស្រុកកំពង់សៀម និងស្រុកកោះសូទិន។
ក្នុងពេលចុះពិនិត្យស្ថានភាពទឹកជំនន់នោះ លោកអភិបាលខេត្តបានសូម ឱ្យប្រជាពលរដ្ឋដែលរស់តាមដងទន្លេ សូមយកចិត្តទុក្ខដាក់
និងប្រុងប្រយ័ត្នខ្ពស់ នារដូវទឹកជំនន់នេះ និងសូមប្រុងប្រយ័ត្នចំពោះសត្វពស់ ក៏ដូចជាសត្វអសិរពិសនានាចឹក ។
ជាមួយគ្នានោះលោក គួច ចំរើន បានណែនាំដល់អាជ្ញាធរមូលដ្ឋាន និងអ្នកភូមិបើ ក្នុងករណីមានសត្វអាសិរ្ពិសចឹកសូមបញ្ជូន ជនរងគ្រោះជាបន្ទាន់ ទៅកាន់មន្ទីរពេទ្យបង្អែក មណ្ឌលសុខភាព ឬប៉ុស្តិ៍សុខភាពដែលនៅជិតបំផុត ព្រោះមានក្រុមគ្រូពេទ្យ និងឱសថគ្រប់គ្រាន់សម្រាប់ព្យាបាល៕

អត្ថបទដែលជាប់ទាក់ទង