ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុរសអាយុ៥៣ឆ្នាំត្រូវចាប់ខ្លួន ករណីរួមភេទជាមួយ អនិតិជនអាយុក្រោម១៥ឆ្នាំ

75

កណ្តាល៖
នគរបាលស្រុកស្អាង បានរាយការណ៍ករណី រួមភេទជាមួយអនិតិជនអាយុក្រោម១៥ឆ្នាំ។ កើតហេតុ កាលពីថ្ងៃទី២០ ខែមីនា.​ឆ្នាំ២០២០.​ វេលម៉ោង១០និង៣០នាទី.​នៅចំណុចព្រៃខាងក្រោយផ្ទះជនរងគ្រោះស្ថិតនៅភូមិក្បាលកោះត្បូង.ឃុំកោះខ្សាច់ទន្លា.ស្រុកស្អាង.ខេត្តកណ្តាល។

ជនសង្ស័យឈ្មោះ អាត.ពុយ ភេទប្រុស អាយុ៥៣ឆ្នាំ ជនជាតិខ្មែរ មុខរបរលេងភ្លេងខ្មែរមានទីលំនៅភូមិក្បាលកោះត្បូង.ឃុំកោះខ្សាច់ទន្លា.ស្រុកស្អាង.ខេត្តកណ្តាល។ ចំណែកក្មេងស្រីរងគ្រោះស្រីអាយុ១៤ឆ្នាំ.ជនជាតិខ្មែរមុខរបរ.នៅផ្ទះ.​មានទីលំនៅភូមិក្បាលកោះត្បូង.ឃុំកោះខ្សាច់ទន្លា.ស្រុកស្អាង.​ខេត្តកណ្តាល។

សភាពរឿងហេតុ កាលពីថ្ងៃទី២០.ខែមីនាឆ្នាំ២០២០.វេលាម៉ោង១០និង៣០នាទីជនសង្ស័យបានលួងលោមក្មេងស្រីរងគ្រោះរួមភេទដោយអោយលុយចំនួន២ម៉ឺនរៀល តែក្មេងស្រីរងគ្រោះមិនព្រមទេ ពេលនោះជនសង្ស័យក៏បានចាប់អូសដៃជនរងគ្រោះចូលព្រៃក្រោយផ្ទះរួចបានធ្វេីសកម្មភាពរំលោភក្មេងស្រីរងគ្រោះបានសម្រេចបានចំនួន២ដង។ លុះមកដល់ថ្ងៃទី១៥.ខែមេសា.ឆ្នាំ២០២០.វេលាម៉ោង១៤និង០០នាទី(ថ្ងៃចូលឆ្នាំទីពីរ)ជនសង្ស័យបានលួងលោមក្មេងស្រីរងគ្រោះទៅព្រៃខាងក្រោយផ្ទះទៀតកន្លែងដដែល.រួចបានធ្វេីសកម្មភាពចាប់រំលោភបានសម្រេចម្តងទៀតហីយជនសង្ស័យបានអោយលុយទៅជនរងគ្រោះចំនួន២ម៉ឺនរៀល​ ។ រហូតមកដល់នៅថ្ងៃទី៩.ខែសីហាឆ្នាំ២០២០.វេលាម៉ោង១៣និង០០នាទី​ ជនសង្ស័យបានលួងលោមជនរងគ្រោះទៅព្រៃខាងក្រោយផ្ទះកន្លែងដដែលរួចបានធ្វេីសកម្មភាពចាប់រំលោភបានសម្រេចចំនួន២ដងទៀត.ហេីយជនសង្ស័យបានអោយលុយទៅជនរងគ្រោះចំនួន២ម៉ឺន។ លុះនៅថ្ងៃទី១៣.ខែសីហា​ ឆ្នាំ២០២០​ វេលាម៉ោងប្រហែល១៦និង៣០នាទី.ម្តាយក្មេងស្រីរងគ្រោះបានសង្ស័យថាកូនស្រីមានផ្ទៃពោះក៏បានទិញឧបករណ៍ពិនិត្យទឹកនោមឃេីញថា.កូនមានផ្ទៃពោះពិតមែន.ហើយមកដល់ព្រឹកឡេីងថ្ងៃទី១៤.ខែសីហា. ឆ្នាំ២០២០ វេលាម៉ោងប្រហែល៧ព្រឹក.ម្តាយជនរងគ្រោះបានយកកូនស្រីទៅអោយគ្រូពេទ្យពិនិត្យមេីល ហើយគ្រូពេទ្យបាននិយាយថាជនរងគ្រោះមានផ្ទៃពោះចំនួន៥ខែហេីយ។ ពេលនោះម្តាយជនរងគ្រោះបានសួរនាំកូនស្រីថាកូនឯងខូចខ្លួនខូចប្រាណជាមួយអ្នកណា.ពេលនោះជនរងគ្រោះបាននិយយាយប្រាប់ម្តាយថាជាមួយឈ្មោះ.អាតពុយ(ជនសង្ស័យ)ហេីយម្តាយជនរងគ្រោះក៏បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលកោះខ្សាច់ទន្លាតែម្តង។

​ ពេលទទួលបានពាក្យបណ្តឹងពីម្តាយជនរងគ្រោះភ្លាម.​កម្លាំងប៉ុស្តិ៍នគរបាលកោះខ្សាច់ទន្លាបានកោះហៅជនសង្ស័យយកមកធ្វេីការសាកសួរ។ នៅចំពោះមុខសមត្ថកិច្ចនគរបាល.ជនសង្ស័យបានសារភាពថាខ្លួន.ពិតជាបានចាប់រំលោភទៅលេីជនរងបណ្តាលអោយមានផ្ទៃពោះពិតប្រាកដមែន។

​ បច្ចុប្បន្នជនសង្ស័យបានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាងដេីម្បីកសាងសុំរឿងចាត់ការតមនីតិវីធី៕

អត្ថបទដែលជាប់ទាក់ទង