ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជនសង្ស័យ​ចំនួន​០៣​នាក់ ត្រូវបាន​ឃាត់ខ្លួន ក្រោយ​ធ្វើ​សកម្មភាព​លួច​ទ្រព្យសម្បត្តិ ពលរដ្ឋ​នៅ​ស្រុក​ឯក​ភ្នំ​

70

 

​បាត់ដំបង​៖ ដោយ​អនុវត្តន៍​តាម​ការណែនាំ​បញ្ជា​ផ្ទា​ល់ពី ឯកឧត្ដម ឧត្ដមសេនីយ៍ទោ អ៊ុច សុខុន ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង ក៏ដូចជា​លោក​វរសេនីយ៍ទោ លឹម ពុ​ទ្ធី​ឡា ស្នងការរង​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ លោក​វរ សេនី យ៍​ទោ ប៉ូវ វណ្ណឌី ស្នងការរង ជំនួយការ​ការងារ ព្រហ្មទណ្ឌ និង មានការ​សម្របសម្រួល​លើ​នី តិ​វិធី​ពី ឯកឧត្ដម គឺ ប៊ុណ្ណា​រ៉ា ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តបាត់ដំបង នៅ​ថ្ងៃទី ១៦ ខែ សីហា ឆ្នាំ ២០២០ នៅ​ចំណុច​បន្ទប់​ជួល ស្ថិត​ក្នុងភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង លោក វរសេនីយ៍ទោ ឈឿង គឹម​សុង នាយការិយាល័យ​នគរបាល ព្រហ្មទណ្ឌ​កម្រិត​ស្រាល បាន​ដឹកនាំ​កម្លាំង​ក្រុម​អន្តរាគមន៍ បង្ការ បង្ក្រាប សហការ​ជាមួយ​កម្លាំង នគរបាល​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ ចុះ​ប្រ​ត្តិ​ប​ត្តិ​កា​រប ង្ក្រា​ប ករណី អំពើ លួច ( យក​ម៉ូតូ នឹង ទ្រព្យ សម្បត្តិ ) ០១​ករណី និង​បានធ្វើការ​នាំខ្លួន​ជនសង្ស័យ​ចំនួន ០៣ នាក់​៖
១-​ឈ្មោះ លី រ៉​នី ភេទ​ប្រុស អាយុ ២៨​ឆ្នាំ មាន​ទីលំនៅ​មិន​ពិតប្រាកដ ។​
២-​ឈ្មោះ សុវណ្ណ តុលា ភេទ​ប្រុស អាយុ ២៦​ឆ្នាំ មាន​ទីលំនៅ ភូ​មិន​រា​២ ឃុំ​ន​រា ស្រុក​សង្កែ ខេត្តបាត់ដំបង ។​
៣-​ឈ្មោះ វឿ​ត សូរិយា ហៅ តូ​យ៉ា ភេទ​ប្រុស អាយុ ២៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ន​រា​២ ឃុំ​ន​រា ស្រុក​សង្កែ ខេត្តបាត់ដំបង ។​
-​ជនសង្ស័យ​ខាងលើ​បានធ្វើ​សកម្មភាព លួច​យក ម៉ូតូ​របស់​ជនរងគ្រោះ​ឈ្មោះ បេង ចាន់ទី ភេទ ស្រី អាយុ ២០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រែក​តា​ច្រែង ឃុំ​ព្រែក​នរិន្ទ ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង កាលពី​ថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០២០ ។​
​ចំណែក​ជនសង្ស័យ ឈ្មោះ លី រ៉​នី បានធ្វើ​ស កម្ម​ភាព​កាត់​សោរ​ទ្វារផ្ទះ ចូល​យក​ទ្រព្យសម្បត្តិ ( គ្រែ ) តែម្នាក់ឯង ដែលជា​របស់​ជនរងគ្រោះ​ឈ្មោះ ហែ រតនៈ ភេទ​ប្រុស អាយុ ៣០​ឆ្នាំ នៅ ចំណុច​ភូមិ​រំចេក​១ សង្កាត់​រតនៈ ក្រុង​បាត់ ដំបង ខេត្តបាត់ដំបង ។
*-​វត្ថុតាង​ដកហូត​រួមមាន ៖
– ម៉ូតូ​ម៉ាក ហុងដា ស្កុប​ពី ពណ៌ ស ស៊េរី​ឆ្នាំ ២០២០ លេខ​តួ 8158831 លេខ​ម៉ាស៊ីន 8158831 ពាក់​ស្លាក​លេខ បាត់ដំបង 1AH-7255 ( ជា​ម៉ូតូ​របស់​ជនរងគ្រោះ )
– គ្រែ ចំនួន ០២
– តុ បេង ចំនួន ០១
​បច្ចុប្បន្ន​ការិយាល័យ​ជំនាញ​កំពុងតែធ្វើការ​ក សាង​សំណុំរឿង​ដើម្បី​បញ្ជូនទៅ​សាលាដំបូង​ខេត្តបាត់ដំបង​ចាត់ការ​បន្ត​តាម​នីតិវិធី​៕​

អត្ថបទដែលជាប់ទាក់ទង