ភ្ញៀវទេសចរជាច្រើន ទស្សនាប្រាសាទអង្គរវត្ត អំឡុងថ្ងៃឈប់សម្រាក
ថ្ងៃទី១៧ ខែសីហា ដែលជាថ្ងៃទី១ នៃព្រឹត្តិការណ៍សម្រាកសៀមរាប ដែលរៀបចំឡើងដោយរដ្ឋបាលខេត្តសៀមរាប សហការជាមួយអាជ្ញាធរជាតិអប្សរា និងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប មានទេសចរជាតិជាច្រើនបានចូលមកទស្សនាប្រាសាទអង្គរវត្ត។ វត្តមានដ៏ច្រើននេះ ជាលើកដំបូងក្រោយភាពស្ងប់ស្ងាត់មួយរយៈដោយសារជំងឺកូវីដ១៩។