ម៉ូតូ២គ្រឿងបុកគ្នា របួសធ្ងន់ស្រាល៥នាក់
ភ្នំពេញ៖អធិការដ្ឋាននគរបាលខណខណ្ឌច្បារអំពៅបានឲ្យដឹងថាករណីគ្រោះថ្នាក់ចរាចរណ៍មួយនៅថ្ងៃអង្គារ៍១៤រោចខែស្រាពណ៍ឆ្នាំជូតទោសក័ពស២៥៦៤ត្រូវនឹងថ្ងៃទី១៨ខែសីហាឆ្នាំ២០២០នៅវេលាម៉ោង២២:៣៥នាទីត្រង់ចំណុចកែងផ្លូវបេតុងដេប៉ូឈេី៦៥លេីផ្លវលេខ៣៦៩ភូមិដេីមចាន់ សង្កាត់ច្បារអំពៅ២ខណ្ឌច្បារអំពៅរាជធានីភ្នំពេញរវាងម៉ូតូនិងម៉ូតូ ។
ម៉ូតូម៉ាកហុងដាC១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ១K ១៨៣៧បេីកបរដោយឈ្មោះអៀនតុងភេទប្រុស អាយុ១៧ឆ្នាំមុខរបរកម្មករជនជាតិវៀតណាម ស្នាក់នៅភូមិដេីមចាន់សង្កាត់ច្បារអំពៅ២ខណ្ឌច្បារអំពៅរាជធានីភ្នំពេញជិះមានគ្នា២នាក់អ្នករួមដំណេីរពីក្រោយឈ្មោះសយសុភក្រ័ភេទស្រីអាយុ៣៧ឆ្នាំ មុខរបរលក់ដូរជនជាតិវៀតណាមស្នាក់នៅភូមិដេីមចាន់សង្កាត់ច្បារអំពៅ២ខណ្ឌច្បារអំពៅរាជធានីភ្នំពេញបេីកបរលេីផ្លូវលេខ៣៦៩ទិសដៅពីត្បូងទៅជើងលុះបេីកបរមកដល់ត្រង់ចំណុចកេីតហេតុខាងលេីបានបុកជាមួយម៉ូតូ០១គ្រឿងម៉ាកហុងដាC១២៥ពណ៍ខ្មៅពាក់ស្លាកលេខភ្នំពេញ១HK ១៣០៥បេីកបរដោយឈ្មោះសុខយំាងភេទប្រុសអាយុ៣០ឆ្នាំមុខរបរកម្មករជនជាតិវៀតណាម ស្នាក់នៅភូមិដេីមចាន់សង្កាត់ច្បារអំពៅ២ខណ្ឌច្បារអំពៅរាជធានីភ្នំពេញ ជិះមានគ្នា២នាក់អ្នករួមដំណេីរពីក្រោយឈ្មោះសុខហីុវភេទប្រុសអាយុ៣៥ឆ្នាំមុខរបរកម្មករជនជាតិវៀតណាមស្នាក់នៅភូមិដេីមចាន់សង្កាត់ច្បារអំពៅ២ខណ្ឌច្បារអំពៅរាជធានីភ្នំពេញបេីកបរលេីផ្លូវលេខ៣៦៩ទិសដៅពីពីជេីងទៅត្បូង។
សំភារះខូចខាតម៉ូតូ ខូចខាតធ្ងន់២គ្រឿង របួសធ្ងន់៤នាក់ស្រី១នាក់(អ្នកបេីកបរម៉ូតូនិងអ្នករួមដំណេីរពីក្រោយម៉ូតូ ម៉ាកហុងដាC១២៥ពណ៍ខ្មៅពាក់ស្លាកលេខភ្នំពេញ១K១៨៣៧ត្រូវយកទៅមន្ទីរពេទ្យកាល់ម៉ែត)( អ្នកបេីកបរម៉ូតូនិងអ្នករួមដំណេីរពីក្រោយម៉ូតូម៉ាកហុងដាC១២៥ពណ៍ខ្មៅពាក់ស្លាកលេខភ្នំពេញ១HK ១៣០៥ត្រូវយកទៅមន្ទីរពេទ្យ១១៥ចាក់អង្រែ) ហេីយសំភារះខូចខាតម៉ូតូត្រូវត្រូវយកមករក្សារទុកនៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ។
មូលហេតុដែលបណ្ដាលអោយគ្រោះថ្នាក់ចរាចរណ៍៖ អ្នកបេីកបរម៉ូតូម៉ាកហុងដាC១២៥ពណ៍ខ្មៅពាក់ស្លាកលេខភ្នំពេញ១K ១៨៣៧បេីកបរមិនប្រកាន់ចំណែកផ្លូវរបស់ខ្លួន៕