ជនសង័្សយក្នុងអំពេីហិង្សាចំនួន០២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅក្រុងបាត់ដំបង
បាត់ដំបង៖កាលពីយប់ថ្ងៃទី ១៨ ខែ សីហា ឆ្នាំ ២០២០ វេលាម៉ោង ២៣និង៣៥នាទី នៅចំណុចមុខស្ថានីយប្រេងឥន្ធនៈតូតាល់ ស្ថិតក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង មានករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និង ធ្វេីអោយខូចខាតដោយចេតនា(គប់ដុំថ្ម ) ០១ ករណីបានកេីតឡេីង ដែលករណីនេះបង្កដោយជនសង័្សយចំនួន០២នាក់ធ្វេីសកម្មភាពគប់ដុំថ្មទៅលេីជនរងគ្រោះ ចំនួន ០២ នាក់ ឈ្មោះ រឿម សីលិន ហៅ សី ភេទប្រុស អាយុ២៥ឆ្នាំមានទីលំនៅភូមិព្រែកព្រះស្តេច សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបងខេត្តបាត់ដំបង និងឈ្មោះ សេីរ សារឿតហៅជោភេទប្រុស អាយុ ២១ឆ្នាំ មានទីលំនៅភូមិចំការសំរោង១ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបងនិងបានប្រេីប្រាស់ដាវកាប់បំផ្លាញលេីម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម សេ ១២៥ ពណ៌ ស ស៊េរីឆ្នាំ ២០២០ ពាក់ស្លាកលេខ បាត់ដំបង 1AC 1203 ក្នុងពេលធ្វេីសកម្មភាពនេះ។
ពេលកំពុងធ្វេីសកម្មភាពហិង្សាបែបនេះ អនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ទោ លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌរួមទាំងលោកវរសេនីយ៍ទោ ប៉ូវ វណ្ណឌី ស្នងការរងជំនួយការងារផែននេះផង បានណែនាំដល់លោកវរសេនីយ៍ទោ ឈឿង គឹមសុង នាយការិយាល័យនគរបាលព្រហ្មទ័ណ្ឌកំរិតស្រាលនៃស្នងការដ្ឋានដឹកនាំក្រុមអន្តរាគមន៍ បង្ការបង្ក្រាប បានចុះប្រតិបត្តិការបង្ក្រាបបានភ្លាមៗនូវករណីនេះដោយធ្វេីការឃាត់ខ្លួនជនសង័្សយចំនួន០២នាក់គឺ៖
១–ឈ្មោះ ណាក ប្រុសប៉ាវ ភេទប្រុស អាយុ ២១ឆ្នាំ មានទីលំនៅភូមិចំការសំរោង១ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង(ជាអ្នកធ្វេីសកម្មភាព ) ។
២–ឈ្មោះ បេន សំបាន ភេទប្រុស អាយុ ២១ឆ្នាំ មានទីលំនៅភូមិចំការសំរោង១សង្កាត់ចំការសំរោងក្រុងបាត់ដំបងខេត្តបាត់ដំបង(ជាអ្នកចូលរួម) ។
*-សម្ភារៈដកហូតមាន៖
– កាំបិតកែច្នៃ ០១ដេីម មានប្រវែង ០,៥៥ម៉ែត្រ ។
ក្រោយធ្វេីការសាកសួរស្រាវជ្រាវការិយាល័យជំនាញកំពុងរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងចាត់ការបន្តតាមនីតិវិធីច្បាប់៕