ចាប់រថយន្ត ចំនួន ០១គ្រឿង ម៉ាកសាំយុងពណ៌សគ្មានស្លាកលេខ ដែលមានផ្ទុកឈើចំនួន ១៥ដុំ ជាប្រភេទឈើស្រឡៅ
រតនគិរី៖ នៅវេលាម៉ោង ១០:១៥នាទី ថ្ងៃពុធ ទី១៩ ខែសីហា ឆ្នាំ២០២០ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកអូរយ៉ាដាវ ដឹកនាំដោយ លោក វរសេនីយ៍ទោ សុខ មីន មេបញ្ជាការស្រុក និងកម្លាំងកងរាជអាវុធលើផ្ទៃប្រទេស បានសហការជាមួយកម្លាំងនគរបាលការពារព្រំដែន ៦២៣ និង កម្លាំងទាហានការពារព្រំដែន១០២ បានចុះឃាត់ចាប់រថយន្ត ចំនួន ០១គ្រឿង ម៉ាកសាំយុងពណ៌សគ្មានស្លាកលេខ ដែលមានផ្ទុកឈើចំនួន ១៥ដុំ ជាប្រភេទឈើស្រឡៅ នៅត្រង់ចំណុចនិយាមកា (៦៦៨៧៤-២២៩៧៩) ស្ថិតក្នុងភូមិសាស្រ្តភូមិភិ ឃុំសេសាន ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ។
រឹបអូសវត្ថុតាងមានរថយន្ត ចំនួន ០១គ្រឿង, ឈើប្រភេទស្រឡៅ ចំនួន ១៥ដុំ រីឯជនសង្ស័យបានរត់គេចខ្លួនបាត់ ។
បច្ចុប្បន្នវត្ថុតាងខាងលើ រក្សាទុកនៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកអូរយ៉ាដាវ ដើម្បីទុកប្រគល់ជូនទៅឱ្យជំនាញរដ្ឋបាលព្រៃឈើ ធ្វើការវាស់វែងចាត់ការតាមនីតិវិធី។