ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

វីរុស Covid-19 បានសម្លាប់មនុស្សថ្មីអស់ចំនួនជាង ៦ពាន់នាក់

86

 

ប្រព័ន្ធផ្សព្វផ្សាយ Worldometer បានចុះផ្សាយថា ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍ ទី២០ ខែសីហា ឆ្នាំ២០២០នេះ វីរុស Covid-19 បានសម្លាប់មនុស្សថ្មីអស់ចំនួនជាង ៦ពាន់នាក់ គឺចំនួន ៦,៤៣៦នាក់ និងឆ្លងទៅមនុស្សថ្មីប្រមាណជាង ២៥ម៉ឺននាក់ គឺចំនួន ២៥៨,៥៥៣នាក់ នៅជុំវិញពិភពលោក។

ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះដែរ ប្រទេស៣នៅលើពិភពលោក ដែលមានមនុស្សស្លាប់ដោយសារវីរុស Covid-19 ច្រើនជាងគេ គឺសហរដ្ឋអាមេរិកជាប់លេខ១ ដែលមានមនុស្សស្លាប់ដោយសារវីរុសនេះចំនួន ១,២១៤នាក់ ប្រទេសប្រេស៊ីលមានមនុស្សស្លាប់ចំនួន ១,១៧០នាក់ និងប្រទេសឥណ្ឌាមានមនុស្សស្លាប់ចំនួន ៩៨០នាក់។

សូមបញ្ជាក់ជូនថា គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍នេះ កំណើនមនុស្សឆ្លងវីរុស Covid-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ជាង ២២លាន ៥សែននាក់ហើយ គឺចំនួន ២២,៥៥៦,០០៦នាក់ និងកំណើនមនុស្សស្លាប់សរុបដោយសារវីរុសនេះ ក៏បានកើនឡើងដល់ជិត ៧៩ម៉ឺននាក់ហើយដែរ គឺចំនួន ៧៨៩,៩៥៥នាក់ ខណៈដែលកំណើនមនុស្សជាសះស្បើយពីវីរុស Covid-19 សរុបបានកើនឡើងដល់ជាង ១៥លាននាក់ គឺចំនួន ១៥,២៨៨,៧៧៦នាក់៕

 

អត្ថបទដែលជាប់ទាក់ទង