ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

 ច្រានចោល​ទាំងស្រុង​នូវ​ព័ត៌មាន​ប្រឌិត​ថា ក្រសួង​បាន​រកឃើញ អ្នកមាន​វីរុស​កូ​វីដ​-១៩ ចំនួន ២៣​នាក់​

62

 

​ភ្នំពេញ​៖ លោកជំទាវ​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន​រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ថ្ងៃទី​២១​ខែសីហា​ឆ្នាំ​២០២០​នេះ បាន​ច្រានចោល​ទាំងស្រុង​នូវ​ព័ត៌មាន​ប្រឌិត មិន​ពិត ធ្វើ​ឲ្យ​ច្របូកច្របល់​សង្គម ដែល​បាន​ចែកចាយ​ថា ក្រសួង​បាន​រកឃើញ​អ្នកមាន​វីរុស​កូ​វីដ​-១៩ ចំនួន ២៣​នាក់ បន្ថែមទៀត​នៅថ្ងៃនេះ​។​

“​ក្រសួងសុខាភិបាល សូម​ច្រានចោល​ទាំងស្រុង​នូវ​ព័ត៌មាន​ប្រឌិត មិន​ពិត ធ្វើ​ឲ្យ​ច្របូកច្របល់​សង្គម ដែល​បាន​ចែកចាយ​ថា ក្រសួង​បាន​រកឃើញ​អ្នកមាន​វីរុស​កូ​វីដ​-១៩ ចំនួន ២៣​នាក់ បន្ថែមទៀត​នៅថ្ងៃនេះ និង​សូម​ថ្កោលទោស​លើ​ជនខិលខូច​នេះ ហើយ​សូម​អាជ្ញា​ធរមាន​សមត្ថកិច្ច​ជួយ​ចាត់ការ​តាមផ្លូវ​ច្បាប់​ផង​”​។ លោកជំទាវ​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​បែបនេះ​៕

អត្ថបទដែលជាប់ទាក់ទង