ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឆ្លង​ចរន្តអគ្គិសនី​ ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​៣ខ្នង

66

 

​ភ្នំពេញ​÷​ឆ្លង​ចរន្តអគ្គិសនី​បណ្តាល​ឲ្យ​ផ្ទុះ​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​អស់​ចំនួន​៣​ខ្នង បង្ក​ឲ្យ​ភ្ជា​ក់​ផ្អើល​ដល់​សមត្ថកិច្ច និង​ខាង​អន្តរាគមន៍​ពន្លត់​អគ្គិភ័យ​។ ហេតុការណ៍​នេះដែរ​កើតឡើង​នៅវេលា​ម៉ោង ៦ និង ៣០ នាទី​ល្ងាច​ថ្ងៃ​សៅរ៍ ទី​២២ ខែសីហា ឆ្នាំ​២០២០ នៅតាម​បណ្តោយ​ផ្លូវ ៣៩០ សង្កាត់​បឹង​ង​កេងកង​ទី​៣ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ​។​

​បើ​យោងតាម​ការរៀបរាប់​ពី​ម្ចាស់ផ្ទះ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គាត់​បានឮ​សូរ​ផ្ទុះ​ពី​ផ្ទះ​ម្ខាង​ទៀត នៅ​ខាងក្រោយ​ផ្ទះ​គាត់ រួច​គាត់​បាន​រត់​ចេញមក​ខាងក្រៅ​មើលទៅ​ឃើញ​អណ្តាតភ្លើង​ឡើង​សន្ធោសន្ធៅ ហើយ​ភ្លាមៗ​នុះ​ដែរ ខាង​កម្លាំង​សមត្ថកិច្ច​បាន​ទាក់ទង​ទៅខាង​អន្តរាគមន៍​ពន្លត់​អគ្គិភ័យ ចុះមក​ជួយ​បាញ់​ពន្លត់​ភ្លាមៗ​។​

​សូមបញ្ជាក់ថា ករណី​អគ្គិភ័យ​ខាងលើ​មិនមាន​មនុស្ស​រងរបួស និង​ស្លាប់​នោះទេ គ្រាន់តែ​រង​ការខូចខាត​សម្ភារ​ទាំងស្រុង​និង ផ្ទះ​អស់​ចំនួន ៣ ខ្នង ហើយ​ប្រតិបត្តិការ​នេះ​សមត្ថកិច្ច​បាន​ប្រើប្រាស់ រថយន្ត​ពន្លត់​អគ្គិភ័យ​អស់​ចំនួន ១៧ គ្រឿង​។​

​បើតាម​ការបញ្ជាក់​ពី​ខាង​ម្ចាស់ផ្ទះ​ថា ករណី​អគ្គិភ័យ​បណ្តាលមកពី​ឆ្លង​ចរន្តអគ្គិសនី​ផ្ទុះ​ទូទឹកកក​។​

​អធិការដ្ឋាន​នគរបាល​ខណ្ឌ​បឹង​កេងកង បាន​ឲ្យ​ដឹងថា នៅ​ព្រលប់​ព្រលប់​ថ្ងៃទី​22 ខែសីហា ឆ្នាំ​2020 មាន​អគ្គិភ័យ​បាន​ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ នៅតាម​បណ្តា​យ​ផ្លូវ​390 កែង​ផ្លូវ 105 ក្នុង​សង្កាត់​បឹង​កេងកង​ទី​៣ ខណ្ឌ​បឹង​កេងកង ។
​ឡានទឹក​បានចេញ​អន្តរាគមន៍​ជួយ​បាញ់​ពន្លត់ ត្រឹ​ម៉ោង​7​និង​22 នាទី​អគ្គិភ័យ​ដែល​ឆេះ​ផ្ទះ បាន​រលត់​ទាំងស្រុង​ហើយ​៕


អត្ថបទដែលជាប់ទាក់ទង