ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចាប់ជនដៃដល់វាយសម្លាប់ស្រ្តីម្នាក់ ហើយទម្លាក់ចូលប្រឡាយទឹកនៅស្រុកបាភ្នំ

64

ព្រៃវែង ៖ កម្លាំងជំនាញនគរបាលខេត្តព្រៃវែង និងកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកបាភ្នំ បានសហការជាមួយកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ​ ក្រសួងមហាផ្ទៃ​
នៅថ្ងៃទី22 សីហា 2020 វេលាម៉ោង 20នឹង00នាទី​ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ទៅវាយសម្លាប់នារីម្នាក់រួចយកសពទម្លាក់ចូលក្នុងប្រឡាយទឹកដើម្បីបំបិតភស្តុតាង។

ដោយមានការដឹកនាំ​ ចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍​ត្រី ព្រុំ​ សន្ធរ​ស្នងការ​ នគរបាលខេត្ត​ លោក ឧត្តមសេនីយ៍​ត្រី​ ពៅ​ ជីវី​ និង​ លោក​ វរសេនីយ៍ឯក​ នៅ​ ហាច​ ស្នងការ​រង​ នគរបាលខេត្តព្រៃវែងបានដឹកនាំផ្ទាល់ក្នុងការស្រាជ្រាវបង្រ្កាប​ ករណី​ ឃាតកម្ម​ លេីស្រ្តីម្នាក់នៅចំណុច​ប្រឡាយទឹក​ ភូមិស្វាយតានី​ ឃុំបឹងព្រះ​ ស្រុកបាភ្នំ​ កាលពី​ថ្ងៃទី​១៩ សីហា ២០២០​ វេលាម៉ោង១៩និង៣០នាទី​ ។

ដោយមានកម្លាំងជំនាញនគរបាលខេត្តព្រៃវែង និងកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកបាភ្នំ បានសហការជាមួយកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ​ ក្រសួងមហាផ្ទៃ​
នៅថ្ងៃទី22 សីហា 2020 វេលាម៉ោង 20នឹង00នាទី​ បានធ្វើការឃាត់ខ្លួនជនសង្ស័យ ម្នាក់ឈ្មោះ អ៉ីម រ័ត្ន ហៅឆ្អឹង ភេទប្រុស អាយុ 20 ឆ្នាំភូមិប្រស្រែ ឃុំបឹងព្រះ ស្រុកបាភ្នំ​ ។ ឃាត់ខ្លួននៅចំណុចបេនឡាន ក្នុងសង្កាត់វត្តភ្នំ ខណ្ទដូនពេញ រាជធានីភ្នំពេញ។ ជនសង្ស័យឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកបាភ្នំ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី។

សូមបញ្ជាក់ថា កាលពី​ថ្ងៃទី ២១ ខែសីហា ឆ្នាំ​២០២០ វេលា​ម៉ោង ៧​នឹង​៣០ នៅ​ចំណុច​ប្រឡាយទឹក​ស្ថិត​ភូមិ​ស្វាយ​តានី ឃុំ​បឹង​ព្រះ ស្រុក​បាភ្នំ ខេត្តព្រៃវែង​ សាកសពស្ត្រីម្នាក់ត្រូ​បាន​ប្រទះឃើញ​នៅ​ប្រឡាយទឹក មាន​លក្ខណៈ​ស្អុយរលួយ ដែល​គេ​សង្ស័យថា​ជា​អំពើ​ឃាតកម្ម ដោយមាន​ស្នាមរបួស​ចំនួន ៣ កន្លែង បន្ទាប់ពី​បុរស​ម្នាក់ បាន​ជិះ​ម៉ូតូ​មួយគ្រឿង មក​ដឹក​ជនរងគ្រោះ​ចេញពីផ្ទះ ហើយក៏​បាត់​ដំណឹង​សូន្យឈឹង​។

​សព​ជនរងគ្រោះ​ឈ្មោះ ឌឹ​ម ផង់ អាយុ​២៦ ឆ្នាំ ជា​មនុស្ស​សតិ​មិន​ប្រក្រតី រស់នៅ​ភូមិ​តា​ពេជ្រ​ត្បូង ឃុំរ​ក្សជ័យ ស្រុក​បាភ្នំ ខេត្តព្រៃវែង ។​
​តាម​បណ្ដឹង របស់​ឈ្មោះ អ៊ឹម ប៉ាង ភេទ​ស្រី អាយុ​៦៥​ឆ្នាំ ជា​ម្ដាយ​ជនរងគ្រោះ បាន​ប្ដឹង​សមត្ថកិច្ច​ថា នៅ​ថ្ងៃទី​១៩ ខែសីហា ឆ្នាំ​២០២០ វេលា​ម៉ោង​ប្រហែល​១៩​និង​៣០​នាទី ឈ្មោះ អ៊ឹម រ័ត្ន ហៅ​ឆ្អឹង ភេទ​ប្រុស អាយុ​២០ ឆ្នាំ រស់នៅ​ភូមិ​ប្រស្រែ ឃុំ​បឹង​ព្រះ ស្រុក​បាភ្នំ និង​បក្ខពួក​ពីរ​នាក់​ទៀត​បាន​ឌុប​ជនរងគ្រោះ ជាមួយនឹង​ម៉ូតូ​មួយគ្រឿង ឆ្ពោះទៅ​ទិសខាងកើត ហើយ​ស្ត្រី​ជា​ម្តាយ​បាន​តាមរក​ជនរងគ្រោះ តែ​រក​មិនឃើញ លុះដល់​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០២០ ប្រទះឃើញ​សាកសព​ក្នុង​ប្រឡាយទឹក ។

​សមត្ថកិច្ច​ជំនាញ​កោសល្យវិច័យ និង​គ្រូពេទ្យ​បាន​ពិនិត្យ​សាកសព ឃើញ​មាន​ស្នាមរបួស ចំនួន កន្លែង ៖ ១-​ក្រោម​ភ្នែក​ខាងស្ដាំ ២-​ចំ​កញ្ចប់មាត់ ៣-​ចំ​ច្រមុះ​។ តាម​ការសន្និដ្ឋាន ជនរងគ្រោះ​ស្លាប់​ដោយ​អំពើ​ឃាតកម្ម​។ ករណីនេះ​សមត្ថកិច្ច​បានកំណត់​បា​ន​មុខសញ្ញា​៕ ​

 

អត្ថបទដែលជាប់ទាក់ទង