អាជ្ញាធរខេត្ដកែបហាមអ្នកលក់ដូរ គ្រប់ប្រភេទ កុំឈ្លៀតកេងចំណេញលើភ្ញៀវចូល មក ទស្សនាកម្សាន្ដរយៈពេល៥ថ្ងៃ
កែប៖ តាមការបញ្ជាក់ឲ្យដឹងពីលោក រស់ ឧត្ដុង្គ ប្រធានមន្ទីរទេសចរណ៏ខេត្ដកែប កាលពីថ្ងៃទី២៣ សីហា ឆ្នាំ២០២០នេះថា ខេត្តកែបនាពេលឈប់ សម្រាកសងរយះពេល៥ថ្ងៃ បូករួមទាំងថ្ងៃចុងសប្ដាហ៍៤ថ្ងៃទៀតឡេីង០៩ថ្ងៃ ហេីយបេីគិតក្នុងរយះពេល០៥ថ្ងៃ នៃថ្ងៃឈប់សម្រាកនេះ ខេត្តកែប ទទួលភ្ញៀវទេសចរ សរុបចំនួន១៤៦,៣៨៣នាក់ ក្នុងនោះភ្ញៀវទេសចរអន្តរជាតិ៥២៧នាក់ ហេីយអ្វីដែលផ្ដល់នូវភាពវិជ្ជមានទាំងភាពទាក់ទាញភ្ញៀវទេសចរ និងពានរង្វាន់ជាច្រេីននាពេលកន្លងមក គឺដោយសារការយកចិត្តទុកពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការ និងបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ហេីយ និយាយជារួមនៅពេលមានពិធីបុណ្យទានម្ដងៗ អាជ្ញាធរខេត្ត ដែល បច្ចុប្បន្នមានលោក សោម ពិសិដ្ឋ អភិបាលខេត្តកែប បានណែនាំឲ្យអាជ្ញាធរក្រុង ស្រុក កងកំលាំងប្រដាប់អាវុធ និងមន្ទីរអង្គភាពពាក់ព័ន្ធលេីផ្នែកសន្តិសុខ សណ្ដាប់ធ្នាប់ រៀបចំ របៀបរៀបរយ លេីបញ្ហាតម្លៃម្ហូបអាហារ និងតម្លៃស្នាក់នៅ ហេីយ ទាំងគ្រប់ទីតាំងទាំងអស់ គឺបិទស្ទីកឃេីលេខទូស័ព្ទ របស់ អាជ្ញាធរក្រុង ស្រុក និងអាជ្ញាធរមានសមត្ថកិច្ចប្រចាំឆ្នេរ ដេីម្បីអន្តរាគម៍អំពីបញ្ហាផ្សេងៗដែលធ្វេីអោយប៉ះពាក់ដល់ភ្ញៀវទេសចរ ទោះបីជាមានបញ្ហាផលិតកម្មលេីសេវាម្ហូបអាហារ(ការផ្គត់ផ្គង់ទំនិញ) យ៉ាងណាក្ដី ក៏ថ្នាក់ដឹកនាំខេត្ត សំណូមពរដល់អាជីវករទាំងអស់កុំដំឡេីងថ្លៃម្ហូបអាហារអោយសោះ ដែលធ្វេីអោយភ្ញៀវមានការអាក់អន់ស្រពន់ចិត្ត ខ្ញុំក៏ជឿជាក់ផងដែរថានៅតាមបណ្ដារមនីយដ្ឋានមួយ ចំនួនតែងតែមានជនឆ្លៀតឱកាស ដេីម្បីចំណេញផលប្រយោជន៍ផ្ទាល់ខ្លួន ដែលធ្វេីអោយប៉ះពាល់ដល់មុខមាត់ថ្នាក់ដឹកនាំខេត្ត និងមន្ទីរអង្គភាពពាក់ព័ន្ធ រួមទាំងប្រជាពលរដ្ឋក្នុងខេត្តផងដែរ នេះជាផលអវិជ្ជមានដ៏តូចមួួយ ហេីយអាជ្ញាធរខេត្ត ដែលមាន លោក
សោម ពិសិដ្ឋ អភិបាលខេត្តកែប និងយកចិត្តទុកដាក់កែលំអរនូវភាពអវិជ្ជមានដែលកេីតឡេីងនាពេលកន្លងមកនេះ។
លោករស់ ឧត្ដុង្គ បានបន្ដថា៖ ក្នុងពេលឈប់ សម្រាកសងរយះពេល៥ថ្ងៃនឹងបូករួមចុងសប្ដាហ៍រយះពេល៤ថ្ងៃបន្ថែមទៀត លោក សោម ពិសិដ្ឋ អភិបាល ខេត្ត បាន ដឹកនាំ អាជ្ញាធរក្រុង ក៏ដូចជាកំលាំងមាន សមត្ថកិច្ចចុះត្រួតពិនិត្យ សណ្ដាប់ ធ្នាប់ របៀប រៀបរយ ជាប្រចាំនៅតាមគោលដៅសំខាន់ៗ នៅឆ្នេរលេងទឹក និងបានសាកសួរព័ត៌មានផ្សេងៗពីភ្ញៀវទេសចរ នៅតែមានអាជីវករមួយភាគតូចប៉ុណ្ណោះ នៅតែឆ្លៀតឱកាសកេង ចំណេញ ៕ សំរិត