ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រុស្ស៊ីត្រៀមខ្លួនជាស្រេចដើម្បីសហការជាមួយ Huawei លើបច្ចេកវិទ្យា 5G

109

Reuters: យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Interfax ដោយដកស្រង់សម្តីរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov ដែលបានលើកឡើងកាលពីថ្ងៃអាទិត្យ (ទី២៣ សីហា) ម្សិលមិញនេះបានឲ្យដឹងថា ប្រទេសរុស្ស៊ីបានត្រៀមខ្លួនជាស្រេចដើម្បីសហការជាមួយប្រទេសចិននិងក្រុមហ៊ុនបច្ចេកវិទ្យាកំពូលរបស់ចិនឈ្មោះ​ Huawei លើបច្ចេកវិទ្យា 5G ដែលបច្ចុប្បន្នទីក្រុងម៉ូស្គូបាននឹងកំពុងយកចិត្តទុកដាក់ព្យាយាមអភិវឌ្ឍ។

ទាក់ទងនឹងបណ្តាញទំនាក់ទំនងជំនាន់ទី៥ ឫ 5G ខាងលើនេះ ក្រុមហ៊ុន Huawei របស់ចិនបានទទួលរងការវាយប្រហារនិងការលុបចោលគម្រោងតម្លើងបណ្តាញថ្មីនេះជាច្រើនពីសំណាក់បច្ចឹមលោកដោយសារការចោទប្រកាន់ថាគ្រឿងបរិក្ខារបស់ Huawei អាចមានបង្កប់ទ្វារក្រោយ ឫ Backdoor ដែលត្រូវបានគ្រប់គ្រង់ដោយរដ្ឋាភិបាលទីក្រុងប៉េកាំងក្នុងការប្រើប្រាស់ដើម្បីលួចយកទិន្នន័យសំខាន់ៗនានាពីប្រទេសទាំងនោះ។

យ៉ាងណាមិញ គិតមកទល់ពេលនេះ នៅមិនទាន់មានភស្តុតាងណាមួយដែលបញ្ជាក់ថាឧបករណ៍របស់ Huawei ពិតជាមានទ្វារក្រោយ ឫ Backdoor ដូចការចោទប្រកាន់ខាងលើនេះនៅឡើយទេ ហើយរដ្ឋាភិបាលទីក្រុងប៉េកាំងក៏ធ្លាប់បានឆ្លើយតបទៅវិញផងដែរថា ការចោទប្រកាន់នេះ គឺធ្វើឡើងដោយគ្មានមូលដ្ឋាននិងអំណះអំណាងច្បាស់លាស់នោះទេ៕

អត្ថបទដែលជាប់ទាក់ទង