ប្រធានមន្ទីរសាធារណការ ខេត្តព្រះវិហារ ជំរុញឲ្យ មន្ត្រីរនិង ថ្នាក់ដឹកនាំតាមការិយាល័យ បន្តអនុវត្តន៍តួនាទីភារកិច្ចរបស់ខ្លួនឲ្យមានប្រសិទ្ធិភាពនិងទទួលខុសត្រូវខ្ពស់
ព្រះវិហារ ៖ លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានថ្លែងជំរុញឲ្យថ្នាក់ដឹកនាំមន្ត្រីរាជការ តាមការិយាល័យជំនាញនានា ត្រូវបន្តអនុវត្តន៍តួនាទីភារកិច្ច របស់ខ្លួនឲ្យមានប្រសិទ្ធិភាពខ្ពស់ប្រកបដោយការទទួលខុសត្រូវ។
ការជំរុញរបស់លោកប្រធានមន្ទីរសាធារណការខេត្តព្រះវិហារបែបនេះ ធ្វើ ឡើងកាលពីព្រឹកថ្ងៃទី២៤ ខែសីហាឆ្នាំ២០២០នេះ ក្នុងឱកាសដែលលោកអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី៨ ឆ្នាំ២០២០ ដែលជាកិច្ចប្រជុំឆ្លងរបាយការណ៍ ស្តីពីរលទ្ធផលការងាររបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ប្រចាំខែសីហា ឆ្នាំ២០២០ និងលើកទិសដៅការងារសម្រាប់ខែកញ្ញា ឆ្នាំ២០២០។
លោក សំ លាងទ្រី បានក៏បានជំរុញឲ្យមន្ត្រីក្រោមឱវាទ បន្តកិច្ចខិតខំប្រឹងប្រែងបំពេញការងារ ជាពិសេសបន្តខិតខំយកចិត្តទុកដាក់ ផ្តល់សេវាជូនប្រជាពលរដ្ឋកាន់តែ ល្អប្រសើរឡើង។
លោកបញ្ជាក់ថា ក្នុងផែនការចំនួន ៤៥ចំណុចដែលបានដាក់ចេញសំរាប់ អនុវត្តក្នុងខែ សីហា ឆ្នាំ២០២០ត្រូវបានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ អនុវត្តន៍បានតែចំនួន ៤០ចំណុចប៉ុណ្ណោះ។ សំរាប់ខែ កញ្ញាឆ្នាំ២០២០ មន្ទីរបាននឹងដាក់ចេញ ៤៥ចំណុចបន្តទៀត។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី លោកប្រធានមន្ទីរសូមអោយពុកម៉ែបងប្អូន ចូលរួមជួយពិនិត្យមើល តើមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ អាចអនុវត្តបានទេ? ។
ក្នុងឱកាសនោះដែរលោក សំ លាងទ្រី បានជូនបណ្ណសរសើរដល់មន្ត្រីឆ្នើម ដែលមានស្នាដៃការងារល្អប្រចាំខែសីហា ចំនួន 0៣នាក់ផងដែរ៕