ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួង​អប់រំ ដាក់ពង្រាយ​ប្រព័ន្ធគ្រប់គ្រង​សាលា (SIS) និង​ការរៀបចំ​ត​ភ្ជាប់​បណ្ដាញ​អ៊ីនធឺណិត ជា​ផ្នែក​មួយ​នៃ​មធ្យោបាយ​ក្នុងការ​គ្រប់គ្រង​សាលា​ប្រសើរ​ជាង​មុន​

66

 

​ភ្នំពេញ​៖ ក្រុមហ៊ុន VIETTEL Cambodia បានធ្វើ​បទ​បង្ហាញ​ស្ដីពី​ផែនការ​ដាក់ពង្រាយ​ប្រព័ន្ធគ្រប់គ្រង​សាលារៀន (School Information System) ចំនួន​៣០០០ ដោយមាន​ក្រសួង​អប់រំ យុវជន និង​កីឡា ជា​អ្នកគ្រប់គ្រង​លើ​ទិន្នន័យ និង​ការរៀបចំ​ត​ភ្ជាប់​បណ្ដាញ​អ៊ីនធឺណិត​សម្រាប់​ប្រើប្រាស់​នៅតាម​គ្រឹះស្ថានសិក្សា​។

​កម្មវិធី​នេះ​បាន​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព​ឯកឧត្ដម​បណ្ឌិតសភា​ចា​រ្យ ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា នា​ថ្ងៃទី​២៤ ខែសីហា ឆ្នាំ​២០២០ នៅ​ទីស្ដីការក្រសួង​អប់រំ យុវជន និង​កីឡា​។

​ក្នុងឱកាស​នោះ​ឯកឧត្ដម​បណ្ឌិតសភា​ចា​រ្យ បានផ្ដល់​អនុសាសន៍​ស្នើ​លើ​៣​ចំណុច​រួមមាន​៖ ត្រូវ​ចុះ​ពិនិត្យ​តាមដាន​ការអនុវត្ត​កម្មវិធី​នេះ​នៅតាម​សាលារៀន​, បង្កើត​ក្រុមការងារ​ដើម្បី​ទទួលបន្ទុក ដោយមាន​នាយកដ្ឋាន​បច្ចេកវិទ្យា​ដើរតួនាទី​ស្នូល ធ្វើការ​ជ្រើសរើស​១៥០​សាលា​កម្រង​ដើម្បី​អនុវត្ត​កម្មវិធី​នេះ និង​កំណត់​គម្រោង​ចំណាយ​សម្រាប់​សាលា​នីមួយៗ​ដើម្បី​ដាក់ជូនទៅ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។

​ក្នុងឱកាស​នោះ ឯកឧត្ដម​រដ្ឋមន្ត្រី ក៏បាន​ថ្លែងអំណរគុណ​ដល់​ក្រុមហ៊ុន VIETTEL Cambodia ដែល​បាន​បង្កើត​កម្មវិធី​នេះ​ឡើង ដែល​ត្រូវបាន​ចាត់ទុកជា​ផ្នែក​មួយ​នៃ​មធ្យោបាយ​ក្នុងការ​គ្រប់គ្រង​សាលា​ប្រសើរ​ជាង​មុន​។

​សូមជម្រាបថា ប្រព័ន្ធគ្រប់គ្រង​សាលារៀន (SIS) ត្រូវបាន​ដាក់ឱ្យ​ប្រើប្រាស់​សាកល្បង​កាលពី​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០២០​កន្លងទៅនេះ ដែល​ប្រព័ន្ធ​នេះ ក៏បាន​រួមចំណែក​ដល់​ការពិនិត្យ​តាមដាន​ប្រសិទ្ធភាព​ការងារ ដើម្បី​ធ្វើ​អន្តរាគមន៍​ចំ​គោលដៅ និង​ទាន់ពេលវេលា ទាំង​នៅ​ថ្នាក់ក្រោម​ជាតិ និង​ថ្នាក់ជាតិ​៕

អត្ថបទដែលជាប់ទាក់ទង