៧ខែឆ្នាំ២០១៨ បង្ក្រាបជួញដូរ និងប្រើប្រាស់គ្រឿងញៀន ជាង៤ពាន់ករណី ទម្ងន់ជាង៣០០គីឡូក្រាម
ភ្នំពេញ៖ នៅរយៈពេល៧ខែឆ្នាំ២០១៨ កម្លាំងសមត្ថកិច្ចទូទាំងប្រទេស បានចុះបង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន៤៣៨១ករណី ដោយបានឃាត់ខ្លួនជនសង្ស័យ៨៦៨២នាក់ ដកហូតសារធាតុញៀនគ្រប់ប្រភេទជាង៣០០គីឡូក្រាម។
របាយការណ៍លទ្ធផលបង្ក្រាបគ្រឿងញៀន នៃយុទ្ធនាការប្រយុទ្ធប្រឆាំង គ្រឿងញៀនខុសច្បាប់នៅកម្ពុជា នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០១៨នេះ បានឲ្យដឹងថា លទ្ធផលអនុវត្តន៍ច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨ បង្ក្រាបសរុប៤៣៨១ករណី ឃាត់ខ្លួន៨៦៨២នាក់ ស្រី៧៦៣នាក់ ជនបរទេស១៣៥នាក់ ស្រី២៩នាក់ មាន១៤សញ្ជាតិ។ ១៖ ករណីជួញដូរគ្រឿងញៀនចំនួន២៨១៦ករណី ឃាត់ខ្លួន៥០៧០នាក់(ស្រី៥៤៦នាក់)។ ២៖ ករណីប្រើប្រាស់គ្រឿងញៀន១៥៦៥ករណី ឃាត់៣៦១២នាក់ (ស្រី២១៧នាក់)។ សមត្ថិច្ចបានដកហូតសារធាតុញៀនគ្រប់ប្រភេទជាង៣០៧គីឡូក្រាម និង៨៧៣កញ្ចប់ កញ្ឆាក្រៀមជាង២៥គីឡូក្រាម និង១២៦៥៤៧ដើម សម្ភារៈដែលត្រូវបានឃាត់រួមមាន៖ រថយន្ដ៤៥គ្រឿង ម៉ូតូ១០៥១គ្រឿង
ទូរស័ព្ទចំនួន២៨២១គ្រឿង ជញ្ជីងចំនួន១០៨គ្រឿង អាវុធខ្លីចំនួន១៤ដើម អាវុធវែងចំនួន១០ដើម៕