ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចាប់ជនល្មើស៣នាក់ ករណីលួចមានស្ថានទម្ងន់ទោស ស្រុកពញាឮវាយប្លន់យកម៉ូតូ

84

 

ខេត្ដកណ្ដាល៖ថ្ងៃចន្ទ ០៦កើត ខែភទ្របទ ឆ្នាំជូត ..២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០មានករណីលួចមានស្ថានទម្ងន់ទោស នៅចំណុចលើផ្លូវជាតិលេខ៥១ ភូមិទីទុយពង ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល 

ជនរងគ្រោះចំនួន០២ នាក់៖

ឈ្មោះ រ៉េត សាវុធ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មកររោងចក្រ ស្នាក់នៅផ្ទះជួល ភូមិពងទឹក ឃុំដំណាក់អំពិលស្រុកអង្គស្នួល ខេត្តកណ្ដាល (ម្ចាស់ម៉ូតូម៉ាកសង់125 ស៊េរីឆ្នាំ២០២០ មានរបួសដៃខាងឆ្វេង ដេរ២២ថ្នេរ)

/ឈ្មោះ ឆិន សុឈឿន ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរមុខរបរ កម្មកររោងចក្រនៅ ភូមិអន្លង់ចំណា ឃុំចាន់សែន ស្រុកឧដុង្គខេត្តកំពង់ស្ពឺ (ម្ចាស់ម៉ូតូម៉ាកបីតឆ្នាំ២០១៩ គ្មានរបួសស្នាមទេ)

ចំនែកឯជនសង្ស័យមាបចំនួន០៦នាក់៖

ឈ្មោះ ផុន វិរៈ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត នៅភូមិតាអោក ឃុំឈ្វាំង ស្រុកពញាឮខេត្តកណ្ដាល(ឃាត់ខ្លួន)

ឈ្មោះ សុខហៀង លឹមហៃ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិត នៅភូមិស្លែងមានជ័យ ឃុំឈ្វាំងស្រុកពញ្ញាឮ ខេត្តកណ្ដាល (ឃាត់ខ្លួន)

ឈ្មោះ សាត សាន់ ហៅហ៊ូ ភេទប្រុស អាយុ២២ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិត ភូមិស្លែងមានជ័យ ឃុំឈ្វាំងស្រុកពញ្ញាឮ ខេត្តកណ្ដាល (ឃាត់ខ្លួន)

ឈ្មោះ ផុន រ័ត្ន ភេទប្រុសអាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត នៅភូមិតាអោក ឃុំឈ្វាំង ស្រុកពញាឮខេត្តកណ្ដាល (មេខ្លោងគេចខ្លួន)

ឈ្មោះ អិន គឹមហួ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិត នៅភូមិតាអោក ឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្ដាល(គេចខ្លួន)

ឈ្មោះ រិទ្ធ គីមលាប ភេទប្រុសអាយុ២០ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិតនៅភូមិតាអោកឃុំឈ្វាំងស្រុកពញ្ញាឮ ខេត្តកណ្ដាល (គេចខ្លួន)

សម្ភារះបាត់បង់៖ ម៉ូតូចំនួន០២គ្រឿង

ម៉ូតូម៉ាកសង់ ១២៥ ពណ៌ខ្មៅសើរី ២០២០ ពាក់ផ្លាក លេខ កំពង់ស្ពឺ P-០៦៣៤ លេខម៉ាស៊ីនND១២៥ME-៥៦៥០១៤៨ លេខតួND១២៥M-៥៦៥០១៤៨។

ម៉ូតូម៉ាក បីត ពណ៌ក្រហម សើរី ២០១៩

ជនរងគ្រោះមានរបួសដេរចំនួន២២ថ្នេរ និង បាត់បង់ម៉ូតូចំនួនពីរគ្រឿង។

សម្ភារៈចាប់យករួមមាន៖

ដាវកែឆ្នៃចំនួន០២ដើម

កាបូបដៃពណ៌ខ្មៅចំនួន០១

អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ថតចម្លង ចំនួន០៣ សន្លឹកឈ្មោះ ផុន រ័ត្ន ភេទប្រុស កើតថ្ងៃទី១០.០៦.១៩៩៤មានទីលំនៅភូមិតាអោក ឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្តាល 

ប័ណ្ណបើកបររថយន្ត ថតចម្លង ចំនួន ០៣សន្លឹកឈ្មោះ ផុន រ័ត្ន ភេទប្រុស ភូមិចាអោក ឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្តាល 

ប័ណ្ណសម្គាល់យានយន្តចំនួន ០១សន្លឹក ឈ្មោះទេព បញ្ញា  ផ្ទះ ១១ ផ្លូវលំសំបូរ សង្កាត់ដង្កោ ខណ្ដង្កោ ភ្នំពេញ។

ក្រដាស់បង្កាន់ដៃបញ្ចាំម៉ូតូ០២សន្លឹក យីហោពន្លឺភ្នំពេជ្រ

/  អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ថតចម្លងចំនួន០២សន្លឹកឈ្មោះ អិន គឹមហួ ភេទប្រុសអាយុ២០ឆ្នាំជនជាតិខ្មែរមុខរបរមិនពិត នៅភូមិតាអោកឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្ដាល។

ម៉ូតូម៉ាកហុងដាបីតពណ៌ទឹកប៊ិចបិតស្កត់ពណ៌ខ្មៅ ផលិតឆ្នាំ២០១៩ លេខតួ៩០០៩៨២៤ លេខម៉ាស៊ីន៩០១០០៧៥ ពាក់ផ្លាកលេខភ្នំពេញ HY-០៦០២។

នៅមុនពេលកើតហេតុជនរងគ្រោះនឹងមិត្តភក្ដិមានគ្នាចំនួនប្រាំនាក់ជិះម៉ូតូចំនួនពីរគ្រឿងក្នុងនោះមានម៉ាកសង់មួយគ្រឿងនិង ម៉ាកបីតមួយគ្រឿង ចេញពីមើលល្ខោននៅភូមិព្រៃមាន ឃុំព្រៃពួច ស្រុកអង្គស្នួល ទៅផ្ទះនៅភូមិអន្លង់ចំណា ឃុំចាន់សែន ស្រុកឧដុង្គខេត្តកំពង់ស្ពឺ ពេលជិះមកដល់តាមផ្លូវលេខ៥១ ក៏ឃើញម៉ូតូ០១គ្រឿងម៉ាកបីតជិះឌុបគ្នា០៣នាក់ តាមពីក្រោយចាប់ពីមុខវត្តអង្គតាឡឹករហូតដល់ការ៉ាស់សាំងទ្រីភាពក៏វ៉ាទៅមុខបាត់ទៅ  លុះដល់ចំណុចកើតហេតុជនសង្ស័យធ្វើសកម្មភាពស្ទាក់កាប់ជនរងគ្រោះ និងយកម៉ូតូជនរងគ្រោះចំនួនពីរគ្រឿងតែម្តងហើយជិះយកទៅទិសខាងជើងបាត់ទៅ។

តាមចម្លើយសារភាពរបស់ឈ្មោះ ផុន រាក់ បានសារភាពថាខ្លួននឹងបក្ខពួកបានធ្វើសកម្មភាពវាយយកម៉ូតូចំនួន០៤លើកលើកទី១ នៅផ្លូវ៥១មុជញ្ជីងថ្លឹងឡាន បានម៉ូតូម៉ាកសង់ឆ្នាំ២០១៩ ពណ៌ខ្មៅ លើកទី២ នៅមុខការ៉ាអូខេចំប៉ីមាស ភូមិត្រពាំត្នោត ឃុំម្កាក់ បានម៉ូតូម៉ាកសង់ឆ្នាំ២០១៩ ពណ៌ខ្មៅ លើកទី៣ នៅមុខវត្តត្រពាំងពោធិ៍ ឃុំជ្រៃលាស់ស្រុកពញាឮ បានម៉ូតូ១គ្រឿងសង់ឆ្នាំ២០១៧ពណ៌ខ្មៅ និងលើកទី៤ បានម៉ូតូ០១គ្រឿងម៉ាកសង់ ១២៥ ពណ៌ខ្មៅសើរី ២០២០ ពាក់ផ្លាកលេខ កំពង់ស្ពឺ P-០៦៣៤ លេខម៉ាស៊ីនND១២៥ME-៥៦៥០១៤៨ លេខតួND១២៥M-៥៦៥០១៤៨។

និង ម៉ូតូ០១គ្រឿងម៉ាក បីត ពណ៌ក្រហម សើរី ២០១៩ គ្មានផ្លាកលេខ លេខម៉ាស៊ីន និង លេខតួមិនចាំ (លិខិតលក់ទិញនៅក្នុងកែបម៉ូតូ) ពេលយកទៅបញ្ចាំបានលុយឈ្មោះ ផុន រ័ត្ន ជាអ្នកបែងចែកឲ្យមកពួកខ្លួនម្នាក់មួយរយដុល្លារក្នុងមួយលើ។ចំពោះករណីនេះកម្លាំងជំនាញកំពុងបន្តចាត់ការតាមនីតិវិធី។

អត្ថបទដែលជាប់ទាក់ទង