ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលរាជធានី ចេញសេចក្តីជូនដំណឹង អោយ បងប្អូនប្រជាពលរដ្ឋដែល ខកខានមិនបានបង់ថ្លៃសេវាប្រមូលសំរាមនិងសំណល់រឹង រួសរាន់មកបង់អោយបានទាន់ពេល

100

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្តីជូនដំណឹងជាថ្មីទៀតហើយ ដើម្បីអោយបងប្អូនប្រជាពលរដ្ឋជាម្ចាស់អាជីវកម្ម សេវាកម្មនិងស្ថាប័នឯកជនទាំងអស់ដែលខកខានមិនបានបង់ថ្លៃសេវាប្រមូលសំរាមនិងសំណល់រឹងនៅក្នុងអំឡុងពេលនៃថ្ងៃឈប់សម្រាក ចាប់ពីថ្ងៃទី១៧រហូតដល់ថ្ងៃទី ២១ខែសីហាឆ្នាំ២០២០នោះ រួសរាន់ ក្នុងការបង់ថ្លៃសេវាប្រមូលសំរាមនិងសំណង់រឹងតាមធ្យោបាយ ប្រព័ន្ធទូទាត់ អេឡិចត្រូនិច តាមទូរសព្ទដៃ ឬបញ្ជោរទូទាត់នៅតាមធនាគារ បើមិនដូច្នោះទេ រដ្ឋបាលរាជធានីភ្នំពេញនិងអនុវត្តនូវវិធានការមួយចំនួន។

  នេះបើយោងតានសេចក្តីជូនដំណឹងស្ដីពីការប្រមូលថ្លៃសេវាប្រមូលសំរាមនិងសំណល់រឹងនៅរាជធានីភ្នំពេញចេញថ្ងៃទី២៥សីហានេះ ដែលក្នុងសេចក្តីជូនដំណឹងនេះមានន័យថា៖ រដ្ឋបាលរាជធានីភ្នំពេញសូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋម្ចាស់អាជីវកម្មសេវាកម្មនិងស្ថាប័នឯកជនទាំងអស់ដែលខកខានមិនបានបង់ថ្លៃសេវាប្រមូលសំរាមនិងសំណល់រឹងនៅក្នុងអំឡុងពេលនៃថ្ងៃឈប់សម្រាក ចាប់ពីថ្ងៃទី១៧រហូតដល់ថ្ងៃទី ២១ខែសីហាឆ្នាំ២០២០នោះសូមមេត្តារួសរាន់ធ្វើការបង់ថ្លៃសេវាប្រមូលសំរាមនិងសំណង់រឹងតាមធ្យោបាយ ប្រព័ន្ធទូទាត់ អេឡិចត្រូនិច តាមទូរសព្ទដៃ ឬបញ្ជោរទូទាត់នៅតាមធនាគារACLEDA ,ABA, WING, WB Finance, Prince Bank, ស្ថាប័នឬតាមភ្នាក់ងារទូទាត់ផ្សេងទៀតដូចជា eMoney ,Lyhour Weiluy, Pi PayនិងDara payសម្រាប់ខែកក្កដាឆ្នាំ២០២០នេះព្រោះនៅសល់រយៈពេលតែមួយសប្តាហ៍ទៀតប៉ុណ្ណោះ។

   ចំពោះបងប្អូនប្រជាពលរដ្ឋម្ចាស់អាជីវកម្មសេវាកម្មនិងស្ថាប័នឯកជនដែលពុំទាន់បានទូទាត់បំណុលសរុបថ្លៃសេវាប្រមូលសំរាមនិងសំណល់រឹងរដ្ឋបាលរាជធានីភ្នំពេញនិងចេញលិខិតអញ្ជើញរំលឹកជាថ្មីម្ដងទៀតឲ្យទូទាត់បំណុលរួម។ក្នុងករណីនៅតែមិនព្រមអត់ថ្លៃសេវាប្រមូលសំរាមនិងសំណល់រឹងទេ រដ្ឋបាលរាជធានីភ្នំពេញនិងអនុវត្តនូវវិធានការមួយចំនួនដូចខាងក្រោម៖

  បញ្ចេញបញ្ជីឈ្មោះជាសាធារណៈតាមបណ្ដាញសង្គមឬតាមប្រព័ន្ធផ្សព្វផ្សាយនានា។

  កត់ត្រាជាបំណុលហើយអនុវត្តវិធានការរដ្ឋបាលដោយបិទអាជីវកម្ម សេវាកម្មជាបណ្ដោះអាសន្ន។

អនុវត្តការវិធានការផ្សេងទៀតតាមការចាំបាច់។    

   ទទួលបានដំណឹងនេះ សូមបងប្អូនប្រជាពលរដ្ឋម្ចាស់អាជីវកម្មសេវាកម្មនិងស្ថាប័នឯកជនទាំងអស់នៅរាជធានីភ្នំពេញមេត្តាជ្រាបនិងអនុវត្តឲ្យមានប្រសិទ្ធភាព៕

 

អត្ថបទដែលជាប់ទាក់ទង