ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកជំទាវកិត្ដិសង្គហបណ្ឌិត ម៉ែន សំអនផ្ដល់អំណោយសប្បុរសធម៍ជួនពលរដ្ឋក្រីក្រ១០០គ្រួសារ ដែលកំពុងជួបវិបត្ដិជំងឺកូវិដ.១៩ស្ថិតនៅសង្កាត់ ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ

79

 

ភ្នំពេញ៖ ប្រជាពលរដ្ឋក្រីក្រចំនួន១០០គ្រួ សារ មកពី៩ភូមិ ស្ថិតនៅសង្កាត់ស្ទឹង មានជ័យទី២ ខណ្ឌ មានជ័យ ដែលកំពុងជបួ ការលំបាក អំឡងនៃការរីក រាលដាល ជំងឺ.១៩ មកទទួល អំណោយសប្បុរសធម៍ ពីលោកជំទាវកិតិ្ដសង្គហបណ្ឌិត ម៉ែន សំអន ប្រធានសមាគមនារី កម្ពុជាដើម្បីសន្ដិភាព និងអភវិឌ្ឍន៏ ។ អំណោយដែល លោកជំទាវ នាំយកមកចែកជូនបងប្អូននៅពេលនេះរួមមាន៖ ទឹកត្រី១យួ,ទឹកសាអ៉ីវ ១យ,អង្ករ១៥ គីឡូក្រាម,មី១កេស,នំបាំង២ ដើម , ភួយ១, ម៉ាសចំនួន១០ និងថវិកា១គ្រួសារ១០ម៉ឺនរៀល ក្នុងឱកាសនោះដែរលោកជំទាវក៏បានផ្ដល់
ផ្ទាល់ខ្លួន ៥ពាន់រៀល ជួនក្មេង ចំនួន៨០នាក់ផងដែរ ។
ពិធិនេះបាន ប្រព្រឹតទៅកាលពីថ្ងៃពុធ៨កើត ខែភទ្របទ ឆ្នាំជូតទោស័ក ព.ស.២៥៦៤ត្រូវនឹង ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ នៅ សង្កាត់ស្ទឹង មានជ័យទី២ ខណ្ឌមានជ័យ ដោយមានការចូលរួមពី លោកជំទាវកែវ សុខពិសី អភិបាលរងរាធានី និង លោកជំទាវជា ស៉ីណា ឃួង ស្រេង និងអាជ្ញាធរខណ្ឌ សង្កាត់ ព្រមទាំងក្រុមហ៊ុន សប្បុរសជននានាជាច្រើនទៀតផងដែរ ។
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន មាន ប្រសាសន៏លើកឡើងថា៖ ដោយមើឃើញ ពីទុក្ខលំបាក របស់បងប្អូន ប្រជាពលរដ្ឋក្រីក្រទាំង១០០គ្រួសារ ដែលពុងរងផលប៉ះពាល់ នៃជំងឺកូវិដ.១៩ ពិសេសកំពុងត្រូវការ ស្វែងរកជំនួយ ផ្នែក ថវិកា និងសម្ភារៈយកមកផ្គត់ផ្គង់ជីវភាព ប្រចាំថ្ងៃនោះ ដូច្នេះ ក្នុងនាមសមាគមនារី កម្ពុជាដើម្បីសន្ដិភាព និងអភវិឌ្ឍន៏ តាមរយៈសមាគមនារី កម្ពុជាដើម្បីសន្ដិភាព និងអភវិឌ្ឍន៏រាជធានីភ្នំពេញ ក៏បានសម្រេចជ្រើស រើស យកបងប្អូនក្រីក្រ (ដែលមានប័ណ្ណក្រ១) ស្ថិតនៅសង្កាត់ស្ទឹងមានជ័យ ចំនួន១០០គ្រួសារ មកទទួលអំណោយសប្បុរសធម៍ ថ្ងៃនេះ ។ ក្នុងគោលបំណង ដើម្បីបងប្អូនយកសម្ភារៈ និងថវិកា ទាំងនោះ ទៅដោះស្រាយជីវភាព គ្រួសារ បានមួយ រយៈ នៃវិបត្ដិកូវដ.១៩នេះ។
លោកជំទាវបន្ដថា៖ ថ្ងៃនេះ បងប្អូនពលរដ្ឋក្រីក្រ ទាំង១០០គ្រួសារនេះ សុទ្ធតែ ស្ដ្រីមេមាយ ស្ដ្រីជនចាស់ជរាគ្មានទីពឹង ហើយសុទ្ធតែស្ដ្រីមេផ្ទះទៀត
ហេតុដូច្នេះហើយ ទើបសមាគមនារីកម្ពុជា ដើម្បីសន្ដិភាព និងអភិវឌ្ឍន៏យើងសម្រេច គៀងគររកជំនួយ ពីសប្បុរសជននានា យកមកជួយបងប្អូន ។ រាជរដ្ឋាភិ បាល ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ដ្រី បានយកចិត្តទុក្ខដាក់ក្នុងការគិតគូរដល់ប្រជាពលរដ្ឋកម្ពុជា និងស្ត្រីគ្រប់រូប ដោយមិន ប្រកាន់និន្នាការនយោបាយអ្វីឡើយ ។ ស្រ្ដី គ្រប់រូប មានតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍនៅក្នុងក្រុមគ្រួសារ និងសង្គមជាតិហើយក៏ជាឆ្អឹងខ្នងសេដ្ឋកិច្ចគ្រួសារ ដូចនេះ បងប្អូនស្ត្រីទាំងអស់ត្រូវខិតខំអភិវឌ្ឍន៏ នូវសមត្ថភាពរបស់ខ្លួន ដើមី្បចូលរួមក្នុងកិច្ចការ សង្គមជាតិ សំខាន់ឲ្យក្លាយខ្លួនជាអ្នកដឹក នាំដ៏ល្អក្នុងសង្គមជាតិកាន់តែប្រសើរឡើង និងកាន់តែមានភាពផុលផុសជាងមុន ដែលកត្តាទាំងនេះហើយធ្វើឲ្យបងប្អូនស្ត្រីយើងគ្រប់រូប ត្រូវមានស្មារតីចូលរួមក្នុងការថែរក្សា ការពារសន្តិភាព ព្រមទាំងធ្វើការប្រឆាំងដាច់ខាត នូវរាល់ឧបាយ កលលិ្បចបោកបញ្ឆោតរបស់ក្រុមជនណា ដែលមានមហិច្ឆិតា ក្នុងការប៉ុនប៉ងបំផ្លាញនូវសន្តិភាព នៅកម្ពុជា ។
នាឱកាសនោះដែរលោកជំទាវ កែវ សុខពិសី អភិ បាលរងសាលារាជធានីភ្នំពេញ និងជាប្រធានសាខា សមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៏ រាជធានីភ្នំពេញ បានមានប្រសាសន៏ បញ្ជាក់ អំពីសកម្មភាពការងាររបស់សមាគមកន្លងមក ក៏ដូចបច្ចុប្បន្ន កំពុងចុះ ផ្សព្វផ្សាយអប់រំ បងប្អូនប្រជាពលរដ្ឋឲ្យមានការយលដឹងអំពី ការថែទាំសុខភាព ពិសេសចេះការពារ នៃការរីករាលដាល ជំងឺកូវិដ.១៩ និងកិច្ចការ សង្គម និងការងារមនុស្សធម៌ ក្នុងអំឡុង នៃការរីករាល ដាលជាសាកលជំងឺកូវីដ.១៩នេះផងដែរ ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង