ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា បើកកិច្ចប្រជុំ ជំរុញការហ្វឹកហាត់អត្តពលិករបស់ខ្លួន

94

ភ្នំពេញ៖សហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជាព្រឹកថ្ងៃទី២៦ ខែ សីហា ឆ្នាំ ២០២០ បានបើកកិច្ចប្រជុំជំរុញការហ្វឹកហាត់ត្រៀមព្រឹត្តិការណ៍ប្រកួតកីឡាសូហ្វតិន្នីសជើងឯកអាស៊ីអាគ្នេយ៍នៅកម្ពុជានាទីស្នាក់ការសហព័ន្ធផ្ទាល់ក្នុងពហុកីឡដ្ឋានជាតិក្រោមការដឹកនាំដោយលោក ជា សែនវិស្សុត អគ្គលេខាធិការសហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា។
ក្នុងកិច្ចប្រជុំ លោក ជា សែនវិស្សុត បានពានាំការសាកសួរ សុខទុក្ខពីសំណាក់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា ជូនដល់កីឡាករ-កីឡាការិនីទាំងក្រុមឈុតធំ និងក្រុមថ្នាល។
នាឱកានោះ លោក ជា សែន វិស្សុត ក៏បានជំរុញឲ្យកីឡាករ-កីឡាការិនីទាំងអស់ត្រូវបន្តប្រឹងប្រែងហ្វឹក ហាត់ដើម្បីត្រៀមខ្លួន យកមេដាយពីក្រៅប្រទេសជូនជាតិមាតុភូមិ ជាពិសេសត្រៀមខ្លួនចូលរួមព្រឹត្តិ ការ ណ៍ប្រកួតកីឡាសូហ្វតិន្នីសជើងឯកអាស៊ីអាគ្នេយ៍ ដែលកម្ពុជាគ្រោងធ្វើម្ចាស់ផ្ទះចុងឆ្នាំ២០២០នេះ៕

 

អត្ថបទដែលជាប់ទាក់ទង