ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជនសង្ស័យប្រុសស្រី ៤ នាក់ ត្រូវ ឃាត់ខ្លួនពាក់ព័ន្ធករណីគ្រឿងញៀនខុសច្បាប់

151

ខេត្តត្បូងឃ្មុំ៖ កម្លាំងនគរបាលប្រឆាំងគ្រឿងញៀនស្រុកមេមត់ ចុះធ្វើការឡោមព័ន្ធ និងឆែកឆេរចំការកៅស៊ូមួយកន្លែង ដែលសង្ស័យពាក់ព័ន្ធលួចរក្សាទុក ប្រើប្រាស់ ចែកចាយ ដឹកជញ្ជូននូវសារធាតុញៀនខុសច្បាប់ នៅចំណុចភូមិតាឡូ ឃុំចាន់មូល ស្រុកមេមត់ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ ២០១៨ វេលាម៉ោង ១៥ និង ៤៥ នាទី ។

ក្នុងកិច្ចប្រតិបត្តិការបង្ក្រាបនៅទីតាំងខាងលើនោះ បន្ទាប់ពីទទួលបានព័ត៌មានភ្លាមពីប្រជាការពារ កម្លាំងដែលដឹកនាំដោយលោកវរសេនីយ៍ត្រី ឡុង ថាវរិន្ទ អធិការរងទទួលផែនប្រឆាំងគ្រឿងញៀន បានសហការជាមួយ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចាន់មូល បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ៤ នាក់ និងឆែកឆេររកឃើញម្សៅក្រាមពណ៌ស សង្ស័យជាគ្រឿងញៀនចំនួន ៩ កញ្ចប់ (៥កញ្ចប់តូច) រួចបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកមេមត់ ដើម្បីធ្វើការសាកសួរ ៖​១.ឈ្មោះ ជុន ខេ ភេទស្រី អាយុ ២២ ឆ្នាំ ជាតិខ្មែរ មានលំនៅកំណើតភូមិត្រពាំងសោម ឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។ ២.ឈ្មោះ ស ចក់ ភេទប្រុស អាយុ ២៦ ឆ្នាំ ជាតិខ្មែរ រស់នៅភូមិឃ្មួរ ឃុំជាំ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។ ៣.ឈ្មោះ ស្រី នាង ភេទប្រុស អាយុ ៣៤ ឆ្នាំ ជាតិខ្មែរ រស់នៅភូមិឃ្មួរ ឃុំជាំ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។ ៤.ឈ្មោះ មើម ឡាក់ ភេទប្រុស អាយុ ២០ ឆ្នាំ ជាតិខ្មែរ រស់នៅភូមិឃ្មួរ ឃុំជាំ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។

បច្ចុប្បន្ននគរបាលផ្នែកប្រឆាំងគ្រឿងញៀនស្រុកមេមត់ បានកសាងសុំណុំរឿង ដើម្បីបញ្ចូនជនសង្ស័យប្រុសស្រី ៤ នាក់ខាងលើ ព្រមទាំងវត្ថុតាងថ្នាំញៀនចំនួន ៩ កញ្ចប់ (ក្នុងនោះ ៥ កញ្ចប់តូច) ឧបករណ៍ជក់ និងសម្ភារៈវេចខ្ចប់មួយចំនួន ទៅកាន់អយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ ធ្វើការផ្តន្ទាទោសតាមនីតិវិធីច្បាប់ ដោយផ្អែកទៅលើចម្លើយសារភាព លទ្ធផលធើ្វតេស្ដស្វែងរកសារធាតុញៀនបញ្ជាក់ថាវិជ្ជមាន (មានផ្ទុកសារធាតុញៀនក្នុងខ្លួន) និងវត្ថុតាងដែលសមត្ថកិច្ចបានធ្វើការដកហូត ៕

អត្ថបទដែលជាប់ទាក់ទង