ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក រថយន្តកាមរីស្វិត បុករថយន្តដឹកត្រីពីក្រោយនៅ ស្រុកមុខកំពូល
ខេត្ដកណ្ដាល៖ថ្ងៃព្រហស្បតិ៍ ទី២៧ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង២១និង៣០នាទីមានករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោករវាង រថយន្តនិងរថយន្តបណ្ដាលអោយរបួសធ្ងន់មនុស្ស០១នាក់ប្រុស០១នាក់និង ខូចខាតរថយន្ត០២គ្រឿងលើផ្លូវជាតិលេខ៦ចន្លោះគីឡូម៉ែត្រលេខ៣៨-៣៩ត្រង់ចំណុចភូមិស្ពានថ្មី ឃុំរការកោង២ ស្រុកមុខកំពូល ខេត្តកណ្ដាល ។
នៅថ្ងៃកើតហេតុខាងលើមានរថយន្តមួយគ្រឿងម៉ាកហ៊ីយិនដាយ ពណ៍ស គ្មានពាក់ផ្លាកលេខ អ្នកបើកបរ (រត់គេចបាត់) ចតនៅលើទ្រូងផ្លូវក្នុងទិសដៅពីត្បូងទៅជើង ស្របពេលនោះក៍មានរថយន្តមួយគ្រឿងម៉ាកកាមរីពណ៍ក្រហម ពាក់ផ្លាកលេខភ្នំពេញ 2E-8217 បើកបរដោយឈ្មោះ អុិត បូរី ភេទប្រុស អាយុ៣២ឆ្នាំមានទីលំនៅភូមិអណ្ដូងតាអុង ឃុំព្រែកក្របៅ ស្រុកកងមាស ខេត្តកំពង់ចាម។ ធ្វើដំណើរពីត្បូង ទៅជើង(ពីភ្នំពេញទៅកំពង់ចាម)ស្របទិសគ្នា ហើយបានមកបុករថយន្តហ៊ីយិនដាយដែលចតលើទ្រូងផ្លូវខាងលើ បណ្ដាលឱ្យរបួសធ្ងន់ដល់អ្នកបើកបររថយន្តកាមរី ហើយបានបញ្ចូនទៅព្យាលបាលនៅពេទ្យភ្នំពេញ។ក្រោយពីទទួលព័ត៌មានកំលាំងប៉ុស្តិ៍រការកោង២ និងកម្លាំងជំនាញ បានចុះទៅដល់កន្លែងកើតហេតុ ហើយបានពិនិត្យកន្លែងកើតហេតុ និងវាស់វែង រួចយករថយន្តទាំង២មករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកមុខកំពូល ដេីម្បីចាត់ការតាមនីតិវិធី។