ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្ត្រី​ម្នាក់​ត្រូវ​រន្ទះបាញ់​ស្លាប់ ចោល​កូន​៤​នាក់​ក្លាយជា​កូនកំព្រា​

91

​ពោធិ៍សាត់​៖ គួរ​ឲ្យ​រន្ធត់​ស្ត្រី​មេម៉ាយ​កូន​៤​ម្នាក់​ត្រូវ​រន្ទះ​កំណាច​ឆក់យក​ជីវិត​ទៅ​បាត់​ដោយ​ទុក​ឲ្យ​កូនប្រុស​ស្រី​៤​នាក់​ក្លាយជា​កូនកំព្រា ខណ​:​ពេល​គាត់​កំពុង​ឃ្វៀលក្របី នៅ​ចំណុច​តាអក ស្ថិតនៅ​ភូមិ​ខ្សាច់ ឃុំ​អ​ន្សា​ចំបក់ ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១៦​និង​២០​នាទី​ថ្ងៃទី​២៨ ខែសីហា ឆ្នាំ​២០២០​។ ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ឈ្មោះ អុំ អៀង អាយុ​៤៨​ឆ្នាំ ភេទ​ស្រី ជនជាតិខ្មែរ​
​មាន​ទីល​នៅ​បច្ចុប្បន្ន​ភូមិ​ក្បាលដំរី ឃុំ​អ​ន្សា​ចំបក់ ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ មុខរបរ​ធ្វើស្រែ ប្តី​របស់គាត់​ឈ្មោះ​ឡាយ ឡំ មានកូន​ចំនួន ៤​នាក់​ស្រី ៣​នាក់ ជនរងគ្រោះ​មាន​ជីវភាព​សមរម្យ​តែ​ចាប់តាំងពី​ប្តី​របស់គាត់ បានទទួល​មរណ​:​ភាព​ទៅ​ជនរងគ្រោះ​ត្រូវ​បីបាច់​ថែរក្សា​កូនប្រុស​ស្រី​តែម្នាក់ឯង រហូតដល់​ថ្ងៃកើតហេតុ​ជនរងគ្រោះ​បាន​ចេញពីផ្ទះ​ទៅ​ឃ្វៀលក្របី នៅ​ចំណុច​
​កើតហេតុ​ខាងលើ ខណ​:​នោះ​ក៍មាន​ភ្លៀង​ធ្លា​ក់មួយ​មេ​យ៉ាង​ធំ​លាយឡំ ជាមួយ​ខ្យល់​កន្ត្រាក់ និង​ផ្គរ​រន្ទះបាញ់​
​ទៅលើ​ជនរងគ្រោះ​បណ្តាល​ឲ្យ​ស្លាប់​នៅនឹងកន្លែង​កើតហេតុ ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្ន​ក​ស្រុក​និង​អាជ្ញាធរ​ទៅយក​សាកសព​ជនរងគ្រោះ​មក​ផ្ទះ​ជូន​ក្រុមគ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕​

អត្ថបទដែលជាប់ទាក់ទង