ជនសង្សយ័ចំនួន៩នាក់ មានទាំងមេក្លោងនិងបក្ខពួក ដែលធ្វើសកម្មភាពលួចកាច់បំបែកសោរកម៉ូតូរបស់ប្រជាពលរដ្ឋ
ខេត្តព្រះសីហនុ៖ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៌ទោ ជួន ណារិន្ទ ឲ្យដឹងថា ជនសង្សយ័ចំនួន៩នាក់ មានទាំងមេក្លោងនិងបក្ខពួក ដែលធ្វើសកម្មភាពលួចកាច់បំបែកសោរកម៉ូតូរបស់ប្រជាពលរដ្ឋ ត្រូវបានបង្ក្រាបជាបន្តបន្ទាប់ ក្នុងនោះមានអ្នកទទួលផលចោរកម្មផងដែរ។ របាយការណ៏បញ្ជាក់ថា កាលពីល្ងាចថ្ងៃទី ២៤ ខែសីហា ឆ្នាំ២០២០ នៅចំណុច ភូមិអូរតាប៉ាង ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានអំពើចោរកម្ម (លួចម៉ូតូ) ដោយជនសង្ស័យ ធ្វើសកម្មភាពលួចម៉ូតូ ០១គ្រឿង ម៉ាក ហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពង់ស្ពឺ 1I-9447 ដែលជនរងគ្រោះចតទុកនៅលើផ្លូវ រួចជិះគេចខ្លួនបាត់ ។ បន្ទាប់ពីទទួលបានបណ្តឹងរបស់ជនរងគ្រោះ កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ បានសហការជាមួយកម្លាំងអធិការដ្ឋានស្រុកព្រៃនប់ ធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតដល់ថ្ងៃទី ២៦ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ១៧ និង ៣០នាទីល្ងាច ទើបចាប់ឃាត់ខ្លួនបានជនសង្ស័យ ០១នាក់ នៅចំណុចផ្ទះជួលមួយកន្លែង ស្ថិតនៅក្នុងភូមិអូរតាប៉ាង ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ និងបន្តស្រាវជ្រាវតាមចាប់ឃាត់ខ្លួនបានជនសង្ស័យដែលជាបក្ខពួកបានចំនួន ០៣នាក់ បន្ថែមទៀត នៅវេលាម៉ោង ២១ និង ៣០នាទីយប់ ថ្ងៃដដែល នៅចំណុច ភូមិអាចម៍មឹក ស្ថិតនៅ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។
ជនរងគ្រោះឈ្មោះ នាវ សូថា ភេទប្រុស អាយុ ៥៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ ធ្វើស្រែ មានទីលំនៅ ភូមិត្រពាំងស្អុយ២ ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
+សម្ភារៈបាត់បង់៖ ម៉ូតូ ០១គ្រឿង ម៉ាក ហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខៈ កំពង់ស្ពឺ 1I-9447 ។
បន្ទាប់ពីធ្វើការសាកសួរ ជនសង្ស័យបានសារភាពថា នៅមានបក្ខពួកខ្លួនជាច្រើននាក់ទៀត ដែលជាជនសកម្មក្នុងការលួចម៉ូតូក្នុងខេត្តព្រះសីហនុ កំពុងលាក់ខ្លួននៅផ្ទះមួយកន្លែងនៅក្នុងព្រៃភូមិថ្មី ស្ថិតនៅ ភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ និងមានមេក្លោងឈ្មោះ ឈិន សុផានិត ហៅ ពេជ្រធំ នៅពេលដែលលួចម៉ូតូបានគឺយកទៅផ្ទះនោះដើម្បីដោះបំបែកចេញ និងធ្វើសោរថ្មី ។ កម្លាំងសមត្ថកិច្ចបានធ្វើការស្រាវជ្រាវតាមចាប់បក្ខពួករបស់ជនសង្ស័យ និងមេក្លោងឈ្មោះ ឈិន សុផានិត ហៅ ពេជ្រធំ រហូតដល់រំលងអាធ្រាត្រ ថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០២០ កម្លាំងសមត្ថកិច្ចកំណត់បានទីតាំងផ្ទះដែលមេក្លោងឈ្មោះ ឈិន សុផានិត ហៅ ពេជ្រធំ ព្រមទាំងបក្ខពួក កំពុងលាក់ខ្លួន ក៏បើកប្រតិបត្តិការដើម្បីចាប់ជនសង្ស័យទាំងនោះ ដោយមានការចូលរួមសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុង និងកម្លាំងអន្តរាគមន៍ពិសេស ។ នៅពេលដឹងថាកម្លាំងសមត្ថកិច្ចឡើងព័ទ្ធចាប់ខ្លួន ក្រុមជនសង្ស័យទាំងនោះ បាននាំគ្នារត់គេចខ្លួនចូលក្នុងព្រៃបាត់អស់ កម្លាំងជំនាញ បានធ្វើការុករកជនសង្ស័យ រហូតដល់ភ្លឺម៉ោង ០៨ ព្រឹក ទើបចាប់ ខ្លួនបានមេក្លោងឈ្មោះ ឈិន សុផានិត ហៅ ពេជ្រធំ និងបក្ខពួករបស់វាចំនួន ០២នាក់ ទៀត ព្រមទាំងដកហូតបានម៉ូតូ ០៤គ្រឿង ក្នុងនោះមាន ០៣គ្រឿង កំពុងដោះបំបែក។ កម្លាំងសមត្ថកិច្ចបានបន្តស្រាវជ្រាវតាមចាប់ខ្លួនបក្ខពួកបាន ០១នាក់ បន្ថែមទៀត នៅវេលាម៉ោង៩យប់ ថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០២០ នៅចំណុច ផែរ៉ូយ៉ាល់ ស្ថិតនៅ ភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ។
សូមបញ្ជាក់ថា បន្ទាប់ពីធ្វើការសាកសួរ ជនសង្ស័យបានសារភាពថា ម៉ូតូដែលលួចបានគឺយកទៅបញ្ជាំឲ្យឈ្មោះ រ៉ឹម មាទ ភេទប្រុស នៅម្តុំផ្លូវអូរ២ រហូតដល់វេលាម៉ោង ១១ និង ០០នាទី ថ្ងៃទី ២៩ ខែសីហា ឆ្នាំ២០២០ កម្លាំងសមត្ថកិច្ចយើងបានបន្តការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យដែលទទួលផលចោរកម្ម នៅចំណុចផ្ទះជួលមួយកន្លែង ស្ថិតនៅ ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ និងធ្វើការដកហូតបានម៉ូតូចំនួន ០៣គ្រឿង ដែលជាផលចោរកម្ម ។
-ជនសង្ស័យដែលទទួលផលនៃអំពើលួចឈ្មោះ រ៉ឹម មាទ ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ រកស៊ី ស្នាក់នៅផ្ទះជួល ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។
ក្នុងកិច្ចប្រតិបត្តិការនេះ កម្លាំងសមត្ថិច្ចបានធ្វើការឃាត់ខ្លួនបានជនសង្ស័យសរុបចំនួន ០៩នាក់ ដែលមានឈ្មោះដូចខាងក្រោម៖
១-ឈ្មោះ ឈិន សុផានិត ហៅ ពេជ្រធំ ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ ភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ។ (មេក្លោង)
២-ឈ្មោះ សុះ សាក់រ៉នី ហៅ វីន ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិ ខ្មែរអ៊ីស្លាម មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិអូរចំណារ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ (សហចារី)
៣-ឈ្មោះ ម៉ៅ ចាន់បូរ៉ា ហៅ យ៉ត ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។ (សហចារី)
៤-ឈ្មោះ ប្រាក់ ទ្រី ហៅ ពេជ្រតូច ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិ២ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ ។ (សហចារី)
៥-ឈ្មោះ សី សុភា ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិ២ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។ (សហចារី)
៦-ឈ្មោះ អ៊ុច សីហា ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ មិនពិតប្រាកដ ។