ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០ មិនមានករណីវិជ្ជមានកូវីដ-១៩ និងមិនមានអ្នកជាសះស្បេីយ
ភ្នំពេញ-ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី៣០ខែសីហា ឆ្នាំ២០២០នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន បញ្ជាក់ថា នៅថ្ងៃនេះមិនមានករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មីឡើយ និងមិនមានអ្នកព្យាបាលជាសះស្បើយដែរ។ គិតត្រឹមថ្ងៃនេះ អ្នកជំងឺកូវីដ-១៩ កំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ នៅសល់៨នាក់ទៀតប៉ុណ្ណោះ៕