ឯកអគ្គរាជទូតអូស្រ្តាលី ជួបសម្តែងការគួរសមជាមួយ ឯកឧត្ដម អ៊ុក រ៉ាប៊ុន
ឯកអគ្គរាជទូត Kang បានជួបជាមួយ ឯកឧត្ដម អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទនៅសប្តាហ៍នេះ។
វាជាឱកាសមួយ ដើម្បីជំរាបជូន ឯកឧត្ដមរដ្ឋមន្រ្តី
អំពីការគាំទ្រដ៏ទូលំទូលាយរបស់អូស្រ្តាលីចំពោះការឆ្លើយតបផ្នែកសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាទៅនឹងជម្ងឺកូវីដ-១៩
ដោយធ្វើការជាដៃគូយ៉ាងជិតស្និទ្ធជាមួយក្រសួង។
ឯកអគ្គរាជទូតបានអបអរសាទរប្រទេសកម្ពុជា ចំពោះគំនិតផ្តួចផ្តើមប័ណ្ណកម្មសិទ្ធិដីសហគមន៍។ ក្រោមគំនិតផ្តួចផ្តើមនេះ
អង្គការជនជាតិដើមភាគតិចនៅកម្ពុជានឹងគាំទ្រសិទ្ធិ និងសេចក្តីសង្ឃឹមផ្នែកសេដ្ឋកិច្ច របស់ជនជាតិដើមភាគតិច
ដោយមានការគាំទ្រពី Oxfam in Cambodiaនិងរដ្ឋាភិបាលអូស្ត្រាលី។
ឯកឧត្ដមរដ្ឋមន្រ្តី បានថ្លែងអំណរគុណប្រទេសអូស្ត្រាលីចំពោះការគាំទ្រដ៏យូរអង្វែងដល់ការអភិវឌ្ឍជនបទនៅកម្ពុជា
រួមមានលើផ្លូវថ្នល់ កសិកម្ម ទឹកស្អាតនិងអនាម័យ និងយ៉ែនឌ័រ។ វាបានដំណើរការអស់រយៈពេល ៦ ឆ្នាំចាប់ពីឆ្នាំ ២០១៤ ដល់
២០២០ និងបានជួយសាងសង់ផ្លូវចំនួន ១៧ខ្សែ ដែលមានប្រវែងសរុប ៣៦៥ គីឡូម៉ែត្រ។