ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលរាជធានីនិងលោកស្រី នាល្ងាចថ្ងៃទី០៨កញ្ញានេះ អញ្ជើញក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី០៧ នៅវត្តទួលសន្តិវន្តហៅវត្តទួលអស់លោក

126

ភ្នំពេញ៖ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងលោកស្រី នាល្ងាចថ្ងៃទី០៨កញ្ញានេះបានអញ្ជើញក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី ០៧ នៅវត្តទួលសន្តិវន្តហៅវត្តទួលអស់លោកក្នុងសង្កាត់គីឡូម៉ែតលេខ ៦ខណ្ឌឬស្សីកែវរាជធានីភ្នំពេញ។

  ពិធីបុណ្យត្រូវបានធ្វើឡើងនាល្ងាចថ្ងៃអង្គារទី ០៨ខែកញ្ញាឆ្នាំ២០២០ ដោយមានការជួបជុំពុទ្ធបរិស័ទភ្ញៀវកត្តិយស នមស្តារព្រះរតនត្រ័យ សមាទានសីលនិមន្តព្រះសង្ឃចម្រើនព្រះបរិត្តនិងសម្ដែងទេសនា។លុះដល់ថ្ងៃទី០៩ កញ្ញា វេលាម៉ោង០៩ព្រឹកប្រគេបយាគូដល់ព្រះសង្ឃរាប់បាត្រ បង្សុកូល វេរភត្តាហា ប្រគេនព្រះសង្ឃនិងពហូទេវា ដាឆ្លងជាកិច្ចបង្ហើយបុណ្យ។

  ពិធីប្រារព្ធកាន់បិណ្ឌត្រូវធ្វើឡើងចាប់ពីថ្ងៃ១រោច រហូតដល់ថ្ងៃ១៥រោច ខែភទ្របទ ជា កាលបរិច្ឆេទ ដែលសន្មតទុកថាជា ថ្ងៃ បុណ្យភ្ជុំបិណ្ឌ។ នៅថ្ងៃនោះមហាជន ប្រុស ស្រី ក្មេង ចាស់នៅទូទាំង ប្រទេស កម្ពុជានាំគ្នា ទៅ ធ្វើបុណ្យនៅវត្តដោយ មានទឹកមុខ រីករាយ ស្រស់ស្រាយពោរពេញទៅដោយ ជំនឿ ជឿជាក់ ចំពោះព្រះពុទ្ធ សាសនា ជឿបុណ្យជឿបាបជឿកម្មផល ទាំងអស់គ្នាសសុទ្ធតែមានសម្លៀក បំពាក់ល្អៗ ថ្មីៗ យ៉ាងប្រណីត។ សម្រាប់ពិធីបុណ្យនេះនៅគ្រប់វត្តទូទាំង ប្រទេសមាន ឧបាសក ឧបាសិកា មហាជន មូលមីរគ្រឹកគគ្រេងធ្វើឱ្យបរិយាកាសនៅក្នុងវត្តមានភាពឱឡារិកអធិកអធមក្រៃលែងសំឡេងភ្លេងពិណពាទ្យឬ ភ្លេងប្រពៃណីបានបន្លឺរងំរណ្តំពីរោះត្រជាក់ដល់សោតិន្ទ្រិយារម្មណ៍និគួរឱ្យរំភើបរីករាយ ពន់ ប្រមាណ

អត្ថបទដែលជាប់ទាក់ទង