ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់ខ្លួនជនសង្ស័យចំនួន ០៤នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន

217

បាត់ដំបង៖ នៅវេលាម៉ោង ១៤ ថ្ងៃទី ០២ ខែសីហា ឆ្នាំ២០១៨ នៅចំណុចក្រុមទី៣២ ភូមិចំការសំរោង១ សង្កាត់ចំការសំរោង ក្រុង/ខេត្តបាត់ដំបង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាត់ដំបង បានចុះបង្ក្រាបករណីជួញដូរគ្រឿងញៀន ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន ០៤នាក់រួមមាន ៖
១. ឈ្មោះ ឃឿន សុខទិន ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិចំការសំរោង១ សង្កាត់ចំការសំរោង ក្រុង/ខេត្តបាត់ដំបង ។
២. ឈ្មោះ ឌឿន សុផល ហៅ ចិន ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរជាងដែក ។
៣. ឈ្មោះ ឈឿន វ៉ាន់ដា ហៅ ស្វិត ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរចិញ្ចឹមជ្រូក ។
៤. ឈ្មោះ ឃឹម ចាន់រ៉ា ហៅ ម៉ាប់ ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរដាំបន្លែ អ្នកទាំងបីនាក់ខាងលើមានទីលំនៅភូមិចំការសំរោង២ សង្កាត់ចំការសំរោង ក្រុង/ខេត្តបាត់ដំបង រួមទាំងដកហូតបានវត្ថុតាងមាន៖ ថ្នាំញៀនប្រភេទម្សៅក្រាមពណ៌សថ្លា (ម៉ាទឹកកក)ចំនួន ០២កញ្ចប់ ទម្ងន់ ០,៤៣ក្រាម ម៉ូតូចំនួន ០៣គ្រឿង ទូរស័ព្ទដៃចំនួន ០៥ គ្រឿង និងកាំភ្លើង(ច្នៃ)ចំនួន ០២ដើម។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានមន្ត្រីជំនាញ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី។

អត្ថបទដែលជាប់ទាក់ទង