ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការប្រកួតប្រដាល់ម៉ារ៉ាតុងចាប់ផ្ដើមហើយ

129

​ភ្នំពេញ:ការប្រកួតប្រដាល់បែបម៉ារ៉ាតុងលើសង្វៀនអាស៊ីអាគ្នេយ៍រៀងរាល់យប់ថ្ងៃសោរ៍បានចាប់ផ្ដើមហើយ
នៅយប់ថ្ងៃទី៤សីហានេះ ។

​ការប្រកួតដែលមានចំនួន២គូនោះនៅយប់ដំបូងនេះអ្នកប្រដាល់ហុង ជីវ៉ុងរបស់ក្លិបមិត្តប៉ូលីសប្រកួតជាមួយ
ង៉ែត រដ្ឋាក្លិបតាព្រហ្មមានជ័យ ។នេះជាគូប្រកួតមួយដែលគេលំបាកនឹងគិតទុជាមុនណាសថាតើនរណាមានសមត្ថ
ភាពដណ្ដើមជ័យជំនះនោះ ។

​រដ្ឋាជាអ្នកប្រដាល់ជើងចាស់ដែលកំពុងតែដាំដូងចុះក្រោមចំពោះជីវ៉ុងក៏មិនមែនជាអ្នកខ្សោយដែរតែគេហាក់
នៅខ្ចីបន្តិចចាំមើលនរណារកបាន៣ពិន្ទុមុនគេ ?

​ប្រកួតក្នុងព្រឹត្តិការណ៍នេះដែរមុត ខ្លឹមខ្មៅក្លិបម្កុដរាជសីហ៍ជួបប្រកួតជាមួយអ្នកប្រដាល់ជើងចាស់អ៊ុំ វណ្ណេត
ក្លិបការិយាល័យទី៥កងទ័ពជើងគោក ។

វណ្ណេតមិនមែនជាអ្នកប្រដាល់ដែលស្រួលបង្ក្រាបនោះទេ ។ គេមានកលល្បិចល្អ និងកម្លាំងអស្ចារ្យណាស់ឯ
ខ្លឹមខ្មៅវិញស្នៀតរបស់គេមិនជាអស្ចារ្យនោះទេ តែកម្លាំងគេក៏មិនអន់ដែរ ។

​ការប្រកួតជាមិត្តភាពជាមួយថៃវិញនោះខ្លាចាស់ផុន ផាន់ណាក្លិបខ្លារខិនមានរិទ្ធត្រូវបានផ្គូរផ្គងឲ្យប្រកួតជា
មួយអ្នកប្រដាល់បារាំងណាសេ(NASER)ដោយប្រកួតគ្នាក្នុងប្រភេទទម្ងម់៧១គីឡូក្រាម ។
​នេះជាលើកទី២ហើយដែលអ្នកប្រដាល់បារាំងរូបនេះមកប្រកួតនៅស្រុកខ្មែរ ។កាលពីខែមុនគេមកស្រុកខ្មែរ
ដោយប្រកួតជាមួយអ្នកប្រដាល់ជើងចាស់កម្ពុជាហេង វិឆ័យក្លិបអេភូថងកីឡាដែលលទ្ធផលគឺស្មើពិន្ទុគ្នា ។ពេលនេះ
គេជួបជាមួយផាន់ណាគឺអាចលំបាកជាងវិឆ័យហើយ ។

​ណាសេមានប្រវត្តិប្រកួតចំនួន២៩ដង ឈ្នះ១៧ដង ចាញ់១១ដង និងស្មើពិន្ទុ ១ ដង ។ចំពោះផាន់ណាវិញគេ
មានប្រវត្តិប្រកួតចំនួន៩៣ដង ឈ្នះ៦៨ដង ចាញ់២២ដង និងស្មើពិន្ទុ៣ដង ។ការប្រកួតនេះទំនងជាផុន ផាន់ណាមាន
ឱកាសឈ្នះច្រើនជាងហើយ ។

​ឃីម បូរ៉ាក្លិបរស្មីភូមិគាបខេត្តបន្ទាយមានជ័យប្រកាសជម្រះបញ្ជីជាមួយអ្នកប្រដាល់ថៃស៊ូន តិភាព(Soun
Tepheap)ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦០គីឡូក្រាម ។

​អ្នកប្រដាល់ទាំង២រូបនេះធ្លាប់ជួបប្រកួតគ្នាញឹកញាប់ណាស់ហើយដែលភាគច្រើនជ័យជំនះបានទៅអ្នកប្រ
ដាល់ថៃ ។បូរ៉ាមានប្រវត្តិប្រកួតចំនួន១០៧ដង ឈ្នះ៧៨ដងចាញ់២៧ដងស្មើពិន្ទុ ២ ដង ។ចំពោះស៊ូន តិភាបវិញគេ
មានប្រវត្តិប្រកួតចំនួន៨៧ដង ឈ្នះ៧៥ដង ចាញ់១២ដង ។លើកនេះនរណាឈ្នះ ?៕

អត្ថបទដែលជាប់ទាក់ទង