ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

 បង្ក្រាប​ផលិតផល​ក្លែងក្លាយ​ទូទៅ និង​ឱសថ​ខុសច្បាប់ សរុប​ចំនួន​ប្រមាណ​ជាង ៥០០​តោន

71

 

​ភ្នំពេញ ៖ នា​រសៀល​ថ្ងៃទី ១៥ ខែ កញ្ញា ឆ្នាំ ២០២០ ទី​ស្តី​ក្រសួងមហាផ្ទៃ​គណៈកម្មាធិការ​ប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែងក្លាយ (​គ​.​ប​.​ផ​.​ក​) បានរៀបចំ​ស​ន្និ​សន្និសីទ​សារព័ត៌មាន ស្តីពី​ប្រតិបត្តិការ ចុះបង្ក្រាប និង​រឹបអូស​ផលិតផល​ក្លែងក្លាយ​ទូទៅ និង​ឱសថ​ខុសច្បាប់​សរុប​ចំនួន​ប្រមាណ​ជាង ៥០០​តោន ក្រោម​អធិបតីភាព ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ មៀ​ច សុផាន់​ណា រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន គ​.​ប​.​ផ​.​ក​។

​ក្នុង​ការចុះ​ប្រតិបត្តិការ​រយៈពេល​៣​ខែ​ចុង​ក្រោយនេះ គ​.​ប​.​ផ​.​ក បាន​បង្ក្រាប និង​រឹបអូស​ឱសថ​អន់​គុណភាព ផុត​សុពលភាព និង​ខុសច្បាប់ និង​ផលិតផល​ក្លែងក្លាយ​-​ខុសច្បាប់​ទូទៅ សរុប​ចំនួន ជាង​៥០០​តោន ៖
១. ផលិតផល​ស៊ី​ហ្សា​( SISSHA) និង​បារី អេ​ទ្បិ​ច​ត្រូ​និ​ច​(E-Cigarette) ដែលមាន​ទីតាំង រាជធានី​ភ្នំពេញ ខេត្តបាត់ដំបង និង​បន្ទាយមានជ័យ សរុប​៖ បារី​អេ​ឡេ​ត្រូ​និ​ច (E-Cigarette) ៤៥៦ គ្រឿង និង​ផលិតផល​ស៊ី​ហ្សា (SISHA) ២១៩២ ដប
២. ទឹកក្រូច និង​ទឹក​ផ្លែឈើ ជា​ផលិតផល​ខុសច្បាប់ និង​ហួស​សុពលភាព ចំនួន​៥៣៣​តោន​។​
៣. ឱសថ​អន់​គុណភាព ហួស​កាលបរិច្ឆេទ និង​ខុសច្បាប់ ចំនួន ២៣​មុខ ស្នើ​នឹង ១,៥​តោន​។​
៤. ផលិតផល​ភេសជ្ជៈ​ប៉ូវ​កម្លាំង (Energy Drink) ជា​ផលិតផល​ដែល​បាន​កែច្នៃ និង​បន្លំ​ថ្ងៃខែ​ឆ្នាំ​ផលិត​និង​ការប្រើប្រាស់​នៅ​សម្បក​កំប៉ុង​ប្រមាណ​ជាង ១២​តោន ហើយ​បាន​លក់​ចែកចាយ​អស់​ប្រមាណ​ជិត​៣០០០​កេស​រួចទៅហើយ និង​សម្ភារ​មួយចំនួន​ដូចជា ម៉ាស៊ីន​ផ្លុំ​ស្ទីក​គ័​រ ផ្លា​ស្ទីក​សម្រាប់​អ៊ុត​កេស និង​ម៉ាស៊ីន​កែ​បរិច្ឆេត
៥. ស្រា​ចិន​ម៉ាក ម៉ៅ​តា​យ (MOUTAI) ចំណុះ​៥០០ml ចំនួន​៧១​ដប​
៦. ផលិតផល​វេជ្ជសាស្ត្រ សារធាតុ​សម្លាប់​មេរោគ ទឹកអប់ និង​ផលិតផល​ចម្រុះ​ជាច្រើន​តោន​ទៀត​។​

​ក្នុង​សន្និសីទ​សារព័ត៌មាន​នេះ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ មៀ​ច សុផាន់​ណា ក៏បាន​លើកទ្បើង​ថា​ប្រសិនបើ​ផលិតផល​ល​ក្លែងក្លាយ​ទាំងអស់នេះ​ធ្លាក់​ក្នុង​ដៃ​ប្រជាពលរដ្ឋ យកទៅ​ប្រើប្រាស់ នឹងមាន​ផលប៉ះពាល់​ដល់​សុខភាព និង​មាន​
​ភាព​ងាយ​រងគ្រោះ ហើយ​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ ក៏បាន​បញ្ជាក់ថា គ​.​ប​.​ផ​.​ក បាន​អនុវត្តតាម​បទបញ្ជា​របស់ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី លើ​ការងារ​បង្ក្រាប​ពាក់ព័ន្ធ​ឧបករណ៍​សម្ភារ និង​សារធាតុ​សម្លាប់​មេរោគ​សម្រាប់​ប្រឆាំង​កូ​វីដ​-១៩ ដែល​ក្លែងក្លាយ អន់​គុណភាព គ្មាន​ស្តង់ដារ និង​ខុសច្បាប់ បាន​រឹបអូស​សរុប​ចំនួន​ជាង ១០​តោន និង ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ បាន​បន្តថា​ផលិតផល​ជាង ៥០០​តោន នេះ នឹងធ្វើ​ពិធី​កម្ទេច​នាពេលខាងមុខ ។​

​គួរ​រំលឹក​ផងដែរ គ​.​ប​.​ផ​.​ក​. បានរៀបចំ​ធ្វើ​ពិធី​កម្ទេច​ផលិតផល​ក្លែងក្លាយ​-​ខុសច្បាប់ និង​ឱសថ​អន់​គុណភាព​-​ខុសច្បាប់​សរុប​ចំនួន ៨​លើក ស្មើនឹង​ចំនួន​ជិត ៥០០​តោន ( ឱសថ​១៣​តោន ) ៕​

អត្ថបទដែលជាប់ទាក់ទង